៦សន្លឹកស្ដាយលទ្ធផលយប់មិញនៅដីថៃ
- 2015-03-28 16:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦សន្លឹកស្ដាយលទ្ធផលយប់មិញនៅដីថៃ
ចន្លោះមិនឃើញ
នៅក្នុងពូល G នៃវគ្គជម្រុះ AFC Championship 2016 ក្រុម U22 កម្ពុជាចាញ់ម្ចាស់ផ្ទះថៃ ២-១ នៅចុងម៉ោង ពោលនាទីទី ៩០+៤ ទៅហើយ ដែលបណ្ដាលឲ្យ ថៃស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ។ ក្នុងពូលជាមួយគ្នា U22 កូរ៉េខាងជើង ស៊ី U22 ហ្វីលីពីន ៤-០ ដើម្បីឈរលើកំពូលតារាងបណ្ដោះអាសន្ន។
បើប្រកួតជម្រុះក្នុងពូលចប់សព្វគ្រប់ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១នឹងបន្តទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសកាតារ ខណៈដែលចំណាត់ថ្នាក់លេខពីរក្នុងពូលអាចនឹងជាប់អាស្រ័យលើការប្រៀបធៀបជាមួយក្រុមចំណាត់ថ្នាក់លេខពីរដទៃទៀតមកពីពូលនានា(ប្រៀបធៀបក្រុមលេខពីរល្អបំផុត)។
វគ្គជម្រុះមានរហូតដល់ ១០ ពូល គឺចាប់ពីពូល A ដល់ពូល J ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ ៣១ មីនា ២០១៥។ ការប្រកួតជុំផ្ដាច់ព្រ័ត្រនៅកាតារត្រូវចម្រាញ់ចេញ១៦ ពីពូលទាំង១០។
នាថ្ងៃស្អែកទី ២៩ មីនា កម្ពុជាប្រឈមមុខនឹងក្រុមខ្លាំង កូរេខាងជើង ចាប់ពីវេលាម៉ោង ១៦:០០ តទៅ នៅ កីឡដ្ឋាន Rajamangala Stadium ដដែល។
តើ U22 កម្ពុជាធ្វើ បានល្អកម្រិតណាទៀតពេលប៉ះ U22 កូរ៉េខាងជើង?
ចុចមើល វីដេអូ U22 ថៃ ២-១ U22 កម្ពុជា
តារាងចំណាត់ថ្នាក់
ខាងក្រោមជារូបភាពបង្កប់ដោយភាពសោកស្ដាយនឹងលទ្ធផលម្សិលមិញ
អត្ថបទ៖ស្រណោះ
រូបថត ផ្ដល់សិទ្ធិដោយ Almonfoto