បែក​ធ្លាយ​ ​អាវ Adidas ​ក្រុម​​ Man Utd ទាំង៣ រដូវ​កាល​ក្រោយ

  • 2015-04-08 17:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​​នឹង​ប្ដូរ​ដៃ​គូ​សហការ​ឈុត​​ឯក​សណ្ឋាន​​ពី​ក្រុម​ហ៊ុន Nike ទៅ Adidas វិញ ​ចាប់​ពី​រដូវ​កាល​ក្រោយ ២០១៥/១៦។ កន្លង​មក​​ ធ្លាប់​មាន​ការ​បែក​ធ្លាយ​ឈុត​ក្នុង​ដី​ ពណ៌​ក្រហម​ខ្លះៗ​​មក​ហើយ​ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ការ​​បែក​ធ្លាយ​​ទាំង​៣​ឈុត​តែ​ម្ដង ពោល​គឺ​ឈុត​ក្រៅ​ដី​ពណ៌​ស និង​ឈុត​ទី​៣ ពណ៌​ខ្មៅ​ថែម​ទៀត។

 

 

ឈុត​ក្នុង​ដី រដូវ​កាល​ថ្មី ២០១៥/១៦

 

ឈុត​ក្រៅដី រដូវ​កាល​ថ្មី ២០១៥/១៦

 

ឈុត​ទី៣ រដូវ​កាល​ថ្មី ២០១៥/១៦

 

​ក្រុម​របស់​លោក Louis van Gaal ​កាន់​តែ​មាន​ភាព​កក់ក្ដៅ​មែន​ទែន​​ហើយ ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប Champions League ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា ដោយ​បច្ចុប្បន្ន​ Man Utd កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​ដែល​អ្នកគាំទ្រ​ជុំ​វិញ​ពិភពលោក កំពុង​តែ​ទន្ទឹង​​រង់ចាំ​មើល​ និង​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ការ​ប្រកួត​ធំ Manchester Derby ​ដែល​នឹង​ត្រូវ​ប៉ះ​ Man City នៅ​ Old Trafford យប់​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ​ផង​ដែរ។

 

យ៉ាង​ណា​ក្តី ឯក​សណ្ឋាន​ខាង​លើ​នេះ មិន​ទាន់​ច្បាស់​ថា​ផ្លូវ​ការ​​នៅ​ឡើយ​ទេ៕

 

​តើ​ប្រិយ​មិត្ត​យល់​ថា ឈុត​ថ្មី​របស់​ក្រុម Man Utd ​ដូច​ខាង​លើ​នេះ ស្អាត​ឬ​អត់?

 

-ចុចអាន៖ លេច​រូប​ឯកសណ្ឋាន Adidas ​ថ្មី​របស់ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals

អត្ថបទពេញនិយម
អត្ថបទថ្មី