ម្យ៉ាងដែរ!... លី ដាណាម កុំឱ្យទំនេរសម្ដែងផង អ៊ុតសក់ផង
- 2015-04-23 17:30:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្យ៉ាងដែរ!... លី ដាណាម កុំឱ្យទំនេរសម្ដែងផង អ៊ុតសក់ផង
ចន្លោះមិនឃើញ
ក្រៅពីការងារសម្ដែងហើយនោះ លី ដាណាម ក៏កំពុងប្រកបរបរអ៊ុតសក់ នៅហាង យីហោ Pretty Salon ក្បែរវត្តសន្សំកុសល។
តារារាងស្ដើងរូបនេះបញ្ជាក់ថា៖ " ដល់ពេលសម្ដែង ខ្ញុំទៅសម្ដែង ហើយបើទំនេរទៅអ៊ុតសក់ស៊ីភាគរយពីម្ចាស់ហាង ដើម្បីយកបទពិសោធន៍"។ តួសម្ដែងរឿងរបស់កម្មវិធី "ឡូយ៩"បន្តថា បានប្រឡូកក្នុងសិល្បៈជិត ១ ឆ្នាំ ប៉ុណ្ណោះ ទាំងមិនបានគ្រោងទុកជាមុន ពោលគឺមានអ្នកស្គាល់គ្នាម្នាក់ណែនាំឱ្យ ដោយគេយល់ថា សម្រស់របស់នាងអាចទទួលយកបាន។
ជាលទ្ធផលមួយរយៈ នៃការប្រឡូកសិល្បៈនេះ នាងបានចូលរួមសម្ដែងរឿងរបស់កម្មវិធី "ឡូយ៩" ចំនួន ២ រឿង និង បទចម្រៀងឱ្យផលិតកម្មមួយចំនួន ព្រមទាំងការបង្ហាញម៉ូដនានា តាមរយៈអ្នករួមអាជីពបានណែនាំ។
"ការពិតទៅគោលបំណងចម្បងរបស់ខ្ញុំនោះ គឺបើកហាងសាឡនមួយស្របតាមជំនាញផ្ទាល់តែម្ដង"។ នាងបញ្ជាក់។ តារាមានប្រភពពីខេត្តកោះកុងខាងលើបានបន្ថែមទៀតថា នឹងបើកហាងសាឡនល្មមមួយនៅភ្នំពេញឆាប់ៗនេះ ដោយមានការជ្រោមជ្រែងពីឪពុកម្ដាយនៅខេត្ត។ តារាវ័យ២០ឆ្នាំរូបនេះអះអាងថា នឹងនៅតែបន្តអាជីពសិល្បៈដដែល រួមទាំងច្រៀង និង សម្ដែង បើទោះបីជាទៅមុខហាងសាឡនរបស់នាងបានទទួលជោគជ័យយ៉ាងណាក៏ដោយ៕
អានអត្ថបទ៖ ជា សត្យា ក្រៅពីស្រាវជ្រាវរកឃើញធ្នូបុរាណខ្មែរ តែជាអ្នកនិពន្ធបទភ្លេងលាក់មុខ
អានអត្ថបទ៖ នាយ កុយ បញ្ជាក់ពីវត្តមានរបស់នាយ ក្រឹម យប់មិញ
អត្ថបទ៖ សំ ជំនាញ
រូបភាព៖ ផ្ដល់ឱ្យ