អ្នក​ដឹក​នាំ​រឿង​វ័យ​២២​ឆ្នាំ​ ប្រកាស​រើស​តួ​សម្ដែង​ច្រើន​នាក់

  • 2015-05-01 18:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ធី វ៉ាន់ថា អ្នក​ដឹក​នាំ​រឿង​ក្នុង​ផលិតកម្ម Eye Dream Creative បាន​ប្រកាស​ស្វែង​រក​តារា​ជា​ច្រើន​នាក់ ដើម្បី​ចូលរួម​សម្ដែង​កុនភាគ សម្រាប់​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​CTN បន្ទាប់​ពី​បាន​ទទួល​អាជ្ញាប័ណ្ណ​កាល​ពី​ពេល​ថ្មី​នេះ។

 

ធី វ៉ាន់ថា អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង

យុវជន ធី វ៉ាន់ថា ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ផលិត​កុន​ភាគ​​នេះ គឺបន្ទាប់​ពី​មើល​ឃើញ​ភាព​ជោគជ័យ​គួរ​កត់​សម្គាល់​នៃ​កម្មវិធី"Untold Story” ដែល​កំពុង​ដំណើរ​ការ​លើ​កញ្ចក់​ទូរទស្សន៍​ខាង​លើ និង​​ជា​ស្នាដៃ​សហការ​ផលិត​របស់​ពូក​គេ។ យុវជន​វ័យ​២២​រូប​នេះ​បញ្ជាក់​ទៀត​ថា ផលិតកម្ម​ត្រូវ​ការ​តួ​សម្ដែង​គ្រប់​វ័យ​សូម្បី​ អ្នក​គ្មាន​បទ​ពិសោធន៍​ក៏​ដោយ ក៏​យក​ដែរ។ ចុច​ទី​នេះ​ដើម្បី​បំពេញ​ពាក្យ​ស្នើ​សុំ...

 

ធី វ៉ាន់ថា៖"អឺ!...ខ្ញុំ​នឹង​ធ្វើ​ឱ្យ​សាច់​រឿង​ជា​អ្នក​អូស​តួ​ឱ្យ​ល្បីល្បាញ មិន​មែន​តួ​ល្បី​ជា​អ្នក​អូស​សាច់​រឿង​នោះ​ទេ។ អញ្ចឹង​ហើយ ទើប​មិន​ប្រកាន់ថា​​ជា​តួ​បែប​ណា​ទេ"។ អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ មាន​ជំនឿ​ថា ពូក​គេ​អាច​ធ្វើ​បាន​ល្អ​ជាង​កម្មវិធី​ទូរទស្សន៍ ដែល​កំពុង​ចាក់​ផ្សាយ​នោះ​ទៅ​ទៀត។ ម្យ៉ាង​ទៀត ការ​ប្រកាស​ដោយ​ផ្ទាល់​ដូច្នេះ ព្រោះ​មិន​ចង់​ឱ្យ​ឆ្លង​មេ​ខ្យល់​តារា​នោះ​ទេ ដោយសារ​​ពូក​គេ​តែង​កាត់​ភាគ​រយ​ខ្ពស់​លើស​កម្រិត​ពី​តួ​សម្ដែងម្នាក់ ធ្វើ​ឱ្យ​គ្នា​ជាអ្នក​សម្ដែង​ស្ទើ​មិន​ទទួល​បាន​ចំណូល។

 

យុវជន​រូប​នេះ​បន្ត​ថា ដោយ​ឆ្លង​កាត់​ជីវភាព​ទីទ័ល និង​ធ្លាប់​រស់​នៅ​ក្រោម​ដំបូល​អង្គការ​សប្បុរសធម៌​ផង​នោះ ធ្វើ​ឱ្យ​គេ​យល់​ច្បាស់​ពី​តម្លៃ​របស់​មនុស្ស ហើយ​មិន​ចង់​ឱ្យ​ការ​រំលោភបំពាន ឬ​កេងប្រវ័ញ្ច​លើ​កម្លាំង​​ពលកម្ម​នរណា​ម្នាក់​ឡើយ។ យុវជន​រូប​នេះ​អះអាង​ថា Eye Dream Creative ឈរ​លើ​គោលការណ៍ស្មើ​ភាព​​បែប​នេះ ហើយ​មាន​រឿង​ជា​បន្តបន្ទាប់​ត្រូវ​ផលិតឡើង​ ដើម្បី​ចាក់​បញ្ចាំង​​រួម​ទាំង​ចម្រៀង Original Song ផង​ដែរ៕

 

អានអត្ថបទ៖ ផលិតកម្ម មាតុចក្រហ្វ៊ីលម៍ ប្រកាស​ផលិត​ ៣ ​រឿង ​ចុង​ឆ្នាំ​២០១៥

អាន​អត្ថបទ៖ ចង់​បាន​រាង​ស្រឡូន​ដូច ​ទឹម រដ្ឋា​ មិន​ពិបាក​ទេ!

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ