ទី​បំផុត ម៉ៅ សុចាន់ធី ភ្ជាប់​ពាក្យ​ផ្លូវ​ការ​មុន​ចាក​ចេញ​ទៅ​អាមេរិក​ថ្ងៃ​នេះ

  • 2015-05-04 17:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ជើង​ចាស់ ម៉ៅ សុចាន់ធី បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ជាមួយ​អនាគត​ស្វាមី សៀង តារា​សម្ផស្ស ជា​សិល្បករ​ដែរ។

 

 

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ តែ​ក្នុង​រយៈ​ពេល​ប្រមាណ​មិន​ដល់​១​ខែ​ផង បន្ទាប់​ពី​តារា​សម្ដែង​ក្នុង​រឿង "ទឹក​រាំ​ផ្កា​រាំ" រូប​នេះ បាន​បង្ហើប​ប្រាប់ Sabay ពី​គម្រោង​នេះ​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន។ សាមី​ខ្លួន​ខាង​ស្រី ប្រាប់​ទៀត​ថា អ្នក​នាង ប្រញាប់​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​នា​ពេល​នេះ ព្រោះ​តែ​ត្រូវ​ប្រញាប់​ត្រឡប់​ទៅ​អាមេរិក​ដែរ ដោយ​ត្រូវ​ចាក​ចេញ​ទៅ​នៅ​ថ្ងៃ​នេះ​តែ​ម្ដង។

 

“ខ្ញុំ​ភ្ជាប់​ពាក្យ​ឲ្យ​ហើយ ដល់​ចុង​ឆ្នាំ​នេះ​ខែ ១១ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ រៀប​ចំ​ពិធី​រៀប​ការ​តែ​ម្ដង" ម៉ៅ សុចាន់​ធី បន្ថែម។ អ្នក​នាង ប្រាប់​ទៀត​ថា បន្ទាប់​ពី​រៀបការ​រួច​នា​ចុង​ឆ្នាំ​នេះ អ្នក​នាង នឹង​រៀប​ចំ​ឯកសារ​ធានា​ស្វាមី​ទៅ​រស់​នៅ​ជាមួយ​គ្នា​នៅ​សហរដ្ឋអាមេរិក​ភ្លាម​ៗ ដោយ​មិន​ទុក​យូរ​ទេ។

 

ម៉ៅ សុចាន់​ធី ដែល​បាន​ចាក​ចេញ​ពី​សិល្បៈ​១០​ឆ្នាំ​ជាង​នោះ បាន​ស្គាល់​គូ​ដណ្ដឹង សៀង តារា​សម្ផស្ស ជាង​១​ឆ្នាំ​មក​ហើយ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​ប្រព័ន្ធ​ផ្សេង​ៗដូច​ជា Skype,Tangoផ្សេងៗ​ជាដើម​នោះ មិន​ដែល​បាន​ជួប​មុខ​គ្នា​ទេ។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​ទី​០២ ខែ​មេសា​កន្លង​ទៅ​នេះ អ្នក​នាង ឡើង​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​មុខ​លោក សម្ផស្ស ដោយ​ផ្ទាល់ ដែល​ជា​បំណង​មួយ​ក្នុង​ចំណោម​៣​របស់​អ្នក​នាង​មក​ស្រុក​ខ្មែរ។

 

 

ក្រោយ​បាន​ជួប​ផ្ទាល់ ម៉ៅ សុចាន់ធី ប្រាប់​ថា អ្នក​នាង​ច្បាស់​ក្នុង​ចិត្ត​ថា សៀង តារា​សម្ផស្ស គឺ​ជា​អ្នក​ដែល​ត្រូវ​ផ្ញើ​ជីវិត​ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​សម្រេច​ចិត្ត​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ភ្លាម​ៗ​ដូច្នេះ។

 

ប្រការ​គួរ​កត់​សម្គាល់ មិត្ត​រួម​អាជីព​រួម​ជំនាន់​មួយ​ចំនួន​របស់​អតីត​តារា​សម្ដែង​ក្នុង​ទសវត្សរ៍ ៩០ រូប​នេះ បាន​បង្ហាញ​វត្តមាន​ជា​ច្រើន។

 

អត្ថបទ៖ ម៉ៅ​ សុ​ចាន់​ធី ជិះ​យន្តហោះ​រាប់​ពាន់​គីឡូ​ម៉ែត្រ​មក​មើល​មុខ​គូ​ដណ្តឹង

 

ពួក​គេ​មាន​នរណា​ខ្លះ តោះ...ទស្សនា​ទាំង​អស់​គ្នា...!!!

 

 

 

 

 

 

 

 

 (រាប់​ពី​ឆ្វេង) សំ ប៉ូលីដា ចាន់ តារាទី សាក់ សាកេតមយូរ៉ា និង បូនីតា ដាដេណា

 

 

 

សាក់ សាកេតមយូរ៉ា(រូប​ឆ្វេង​ទី​២) អតីត​តារា​សម្ដែង​ជើង​ចាស់ និង​លោក សោម ដូរិន អ្នក​ដឹកនាំ​រឿង​ជើង​ចាស់(រូប​ស្ដាុំ)

 

 

 

អួង សុផារ៉ាប់ អតីត​ជយលាភី​លេខ​១​សាប៊ូលុច្ស និង​អ្នក​ស្រី សាក់ សាកេត​មយូរ៉ា

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី