ម៉ៅ សុ​ចាន់​ធី ៖ តុលាការ​សម្រេច​ឃុំ​ខ្លួន​​ជន​ជាប់​​ចោទ​ក្រោយ​ព្រម​ចូល​ខ្លួន ម៉ៅ សុ​ចាន់​ធី ៖ តុលាការ​សម្រេច​ឃុំ​ខ្លួន​​ជន​ជាប់​​ចោទ​ក្រោយ​ព្រម​ចូល...
  • 2016-06-17 18:23:07

រឿង​ក្ដី​ប្ដឹង​ផ្ដល់​របស់​អតីត​តារា​សម្ដែង​ ម៉ៅ សុចាន់ធី ​ប្ដឹង​ទៅ​លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​ យង់ យ៉េ ដែល​ជា​តារា​សម្ដែង​ដូច​គ្នា​ពី​បទ "ជេរប្រមាថ ​និង​គំរាម​បាញ់​​សម្លាប់” នោះ ឥឡូវ​នេះ តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ហើយ បន្ទាប់​ពី​ជនជាប់​ចោទ​រូប​នេះ​​បាន​ចូល​ខ្លួន ហើយ​សារភាព​ពី​ទង្វើ​របស់​ខ្លួន។ នេះបើ​តាម​អ្នក​នាង ម៉ៅ សុចាន់ធី ប្រាប់​ Sabay នៅ​ព្រឹក​នេះ។