គូ​ទំនាស់ ម៉ៅ សុចាន់ធី ចេញ​វីដេអូ​សុំ​ទោស​ជា​សាធារណៈ

  • 2016-06-20 05:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​កើត​មាន​ទំនាស់​លើ​បណ្ដាញ​សង្គម ហែក​ហួរ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចុងក្រោយ​នេះ ឈាន​ដល់​អន្តរាគមន៍​ពី​ប្រព័ន្ធ​តុលាការ​ទៀត​នោះ ឥឡូវ​នេះ រតនៈ វិបុល ដែល​ជា​គូ​ទំនាស់​បាន​ចេញ​វីដេអូ​សុំ​ទោស ម៉ៅ សុចាន់ធី បន្ទាប់​ពី​អាណិកជន​ខ្មែរ​រូប​នេះ បាន​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ថ្មី​នេះ។

 

 

ក្នុង​វីដេអូ​ឃ្លិប​រយៈ​ពេល​ជាង​៣នាទី រតនៈ វិបុល​បាន​អះអាង​ថា ដោយ​សារ​ការ​ខ្វះ​ការ​ពិចារណា ទើប​បណ្ដាល​ឲ្យ​កើត​ជា​ជម្លោះ​រហូត​ដល់​កើត​មាន​ការ​ប្ដឹង​ផ្ដល់។ លុះ​ដល់​បាន​ជួប​មុខ​ផ្ទាល់​ជាមួយ​ដើម​បណ្ដឹង ទើប​ដឹង​ថា អតីត​តារា​សម្ដែង​រូប​នេះ ជា​មនុស្ស​ចិត្ត​ទូលាយ ជា​មនុស្ស​ល្អ។ ដូច្នេះ​ហើយ​លោក​សូម​អរគុណ​ចំពោះ អ្នក​នាង ម៉ៅ សុចាន់ធី ដែល​មាន​ចិត្ត​ទូលាយ សុខ​ចិត្ត​ដក​ពាក្យ​បណ្ដឹង​យក​ទៅ​វិញ មិន​ធ្វើ​ឲ្យលោក​​កាន់​តែ​ជួប​លំបាក​ក្នុង​គ្រួសារ ខណៈ​បច្ចុប្បន្ន​លោក​មាន​ឪពុក​ជរា មាន​ជំងឺ​ប្រចាំ​កាយ​ក្នុង​បន្ទុក​ស្រាប់​ផង។

 

សូម​ទស្សនា និង​ស្ដាប់​ការ​បក​ស្រាយ​សុំ​ទោស​ទាំង​ស្រុង​ខាង​ក្រោម៖

 

 

អត្ថបទ៖ ទារិកា