រឿង​ពិត! តារា​សម្ដែង​ម្នាក់ ប្រលូក​សិល្បៈ​ជិត ១០ ឆ្នាំ​ មិន​​ដែល​បាន​ប្រាក់​១រៀល

  • 2014-10-10 15:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ថត​អត់​ដែល​យក​លុយ​គេ​ទេ សំខាន់​ឲ្យ​តែ​គេ​ហៅ តិច​តួច ចាក់​សាំង​ឡាន មិន​គ្រប់​ផង​ដឹង​យក​ធ្វើ​អ្វី ទុក​ឲ្យ​អ្នក​ហៅ​គ្នា​ចាយ​ទៅ"។ នេះ​ជា​ការ​លើក​ឡើង របស់​តារា​សម្ដែង​ លោក គន់ រៀមរតនៈ ហៅ សាន់ វីហ្សា ដែល​លោក​បាន​ប្រលូក​សិល្បៈ​ជិត ១០ ​មក​ហើយ​។

ដោយសារតែ​ស្រលាញ់​សិល្បៈ​ និង ​ចង់​ស្គាល់​អ្នក​សិល្បៈ​ផង​ វីហ្សា​ បាន​ចាប់​ប្រលូក​សិល្បៈ​នៅឆ្នាំ ២០០៦ តាម​រយៈ​មិត្តភ័ក្ដិ ដោយ​កាល​ណោះ តារា​រូប​នេះ បាន​ចូល​រួម​ថត MV ឲ្យ​ផលិតកម្ម​បុប្ផា។ ក្រោយ​មក​តារា​រូប​នេះ ក៏​មាន​ឱកាស​ថត MV ឲ្យ​ផលិតកម្ម​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ​ដូច​ជា​ ផលិតកម្ម រ៉ូយ៉ា , សួស្ដី , និង ផលិតកម្មរ ម៉ៃសារម៉េត (SM) ជា​ដើម ប៉ុន្តែ​ការ​ថត​នោះ ស្ទើរតែ​ទាំងអស់ គ្រាន់​តែ​ជា តារា​រាំ​អម​ឆាក​​ប៉ុណ្ណោះ។

 

ទោះ​បី​ជា​ត្រឹមតែ​ជា តារា​រាំ​អម​ឆាក យ៉ាង​ណា​​ក្ដី ប៉ុន្តែ វីហ្សា សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ ហើយ​ព្យាយាម​ជា​ខ្លាំង ដោយ​ជា​រឿយៗ​ការ​ថត​ឲ្យ​ផលិតកម្ម​ខ្មែរ​ក្រៅ​ប្រទេស​ទាំង​នេះ លោក​ក៏​ដូច​ជា តារា​ផ្សេង​ទៀត ត្រូវ​ថត រហូត​ដល់​មួយ​យប់​ទល់​ភ្លឺ។ ជា​នេះ​ទៅ​ទៀត​នោះ លោក​បាន​ប្រាប់​ថា រាល់​ការ​ចេញ​ថត​ម្ដង លោក​មិន​ដែល យក​ប្រាក់​ថ្លៃ​ខ្លួន​ឡើយ គឺ​ លោក​បាន​ឲ្យ​អ្នក​ដែល​ហៅ​លោក​បន្ត ជា​អ្នក​ទទួល​ជំនួស​ទៅ​វិញ។ "មិន​ដឹង​យក​ទៅ​ធ្វើ​មាន​បាន​អី បើ​ម្ដង​បាន ១៥ ទៅ ២០ ដុល្លារ​ហ្នឹង ទុក​ឲ្យ​គ្នា​អ្នក​ហៅ គេ​បើក​យក​ទៅ និយាយ​អញ្ចឹង​មិន​មែន​ខ្ញុំ​ជា អ្នក​មាន​អី​ទេ"។

 

វីហ្សា​ បញ្ជាក់​បន្ថែម​ថា ដោយសារតែ​លោក ថត​មិន​ដែល​យក​ប្រាក់​ពី​អ្នក​ដឹក​​នាំ​បែប​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​​លោក មាន​ឱកាស​បាន​ថត​ជា​បន្តបន្ទាប់ ប៉ុន្តែ​ មិន​បាន​តួសម្ដែងសំខាន់ៗ​ឡើយ។

 

 

លោក​បាន​ឲ្យ​ដឹង​​ទៀត​ថា ក្រៅ​ពី​ថត​ឲ្យ​​ផលិតកម្ម​ខ្មែរ​ក្រៅ​ស្រុក លោក​ក៏​ធ្លាប់​ថត​ MV ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​កម្មវិធី​ចូល​ឆ្នាំ​របស់​ស្ថានីយ​​ទូរទស្សន៍​មួយ​ចំនួន។

 

វីហ្សា​ថា អត់​សង្ឃឹម​​ទៅ​ថ្ងៃ​មុខ​ល្បី​នោះ​ឡើយ ព្រោះ​លោក​បាន​​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ច្បាស់​ណាស់ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​សប្បាយ​ចិត្ត ក្នុង​ការ​​ធ្វើ ព្រោះ​អាជីព​ជា​អ្នក​សិល្បៈ​នេះ គឺ​​​ជា ចំណង់​ចំណូល​ចិត្ត​របស់​លោក៕

អានអត្ថបទ៖ តារា​ រាង​ស្អាត មិនាថ ជា ​អ្នក​ធ្វើ​ការ​លើ​យន្តហោះ​តើ! អានអត្ថបទ៖ ណាំ ប៊ុណ្ណារ័ត្ន ចេញ​ពី​ Town ស្ពាយ​បង្វេច​រក​ឆ្នាំង​ចាស់​វិញ!

អត្ថបទ៖ ខុត សីហា