ណាំ ប៊ុណ្ណារ័ត្ន ចេញពី Town ស្ពាយបង្វេចរកឆ្នាំងចាស់វិញ!
- 2014-10-09 22:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាំ ប៊ុណ្ណារ័ត្ន ចេញពី Town ស្ពាយបង្វេចរកឆ្នាំងចាស់វិញ!
ចន្លោះមិនឃើញ
លោក ណាំ ប៊ុណ្ណារ័ត្ន បានចាកចេញពីផលិតកម្ម Town ហើយ ក្នុងនោះលោកបានវិលទៅកាន់ផលិតកម្មចាស់វិញគឺ M។ នេះបើតាមការឱ្យដឹងពីអ្នកតំណាងផលិតកម្ម Town។
លោក មាស សុខរតនៈ អ្នកចាត់ការទូទៅក្នុងផលិតកម្ម Town និយាយថា៖ " គាត់ទើបសុំឈប់ពី Town ហើយគាត់ទៅផលិតកម្មចាស់វិញ"។
អ្នកចាត់ការទូទៅរូបនេះបញ្ជាក់ថា មូលហេតុនៃការចាក់ចេញរបស់ ណាំ ប៊ុណ្ណារ័ត្ន គឺសាមីខ្លួនជាអ្នកស្នើសុំផ្ទាល់ មិនមានបញ្ហារកាំរកូសអ្វីនឹងគ្នាឡើយ។
អ្នកនិពន្ធ និងជាអ្នកចាត់ការទូទៅខាងលើបានចូលរួមសោកស្ដាយចំពោះការចាកចេញរបស់តារាចម្រៀងមានសក្ដានុពលខាងលើ។ លោកបន្តថាតារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន បានជួយច្រើនក្នុងការធ្វើឱ្យផលិតកម្ម Town មានការរីកច្រើនរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ចំពោះការលើកឡើងថា លោក ណាំ ប៊ុណ្ណារ័ត្ន មិនសូវមានបទចម្រៀងចេញនៅផលិតកម្ម Town ជាហេតុនាំឱ្យលោកវិលទៅរកផលិតកម្មចាស់វិញ។ អ្នកចាត់ការទូទៅលោក មាស សុខរតនៈ លើកឡើងថា ហេតុផលនេះមិនសមហេតុផលទេ។ មិនសមហេតុផលដោយលោកសម្អាងទៅលើបទចម្រៀងទាំងអស់គឺ ណាំ ប៊ុណ្ណារ័ត្ន ជាអ្នកកាន់ ហើយ Town បានជួយជ្រោមជ្រែងតារាចម្រៀងរូបនេះជាច្រើននាពេលកន្លងមក។
យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅខាងអះអាងថា តារាចម្រៀងធ្លាប់ឈ្នះពានកម្មវិធីអាណាចក្រតារារូបនេះ មិនបានជាប់កុងត្រាជាមួយផលិតកម្ម Town។ ដូច្នេះហើយការចាកចេញឬនៅ សាមីខ្លួនងាយស្រួលនឹងធ្វើការសម្រេចចិត្ត។
បទចម្រៀងរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ជាមួយកញ្ញា តេង លក្ខិណា នៅផលិតកម្ម M
លោក ណាំ ប៊ុណ្ណារ័ត្ន មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទ Call ចូលជាច្រើនលើកតែមិនមានអ្នកទទួល។ យ៉ាងណាក៏ដោយនៅលើបណ្ដាញសង្គម Facebook និង YouTube គេឃើញវត្តមានបទចម្រៀងរបស់លោក និង កញ្ញា តេង លក្ខិណា នៅក្នុងផលិតកម្ម M បានចេញលក់លើទីផ្សារ។
លោក ណាំ ប៊ុណ្ណារ័ត្ន ជ្រកកោនក្នុងផលិតកម្ម Town ៤ឆ្នាំមកហើយ បន្ទាប់ពីចេញពីផលិតកម្ម Mក្នុងឆ្នាំ ២០១០។ វត្តមានក្នុងផលិតកម្ម M ដែលជាផលិតកម្មចាស់រួមនឹងអាល់ប៊ុមទើបចេញលក់លើទីផ្សារជាមួយកញ្ញា តេង លក្ខិណា ទស្សនិកជនរំពឹងថានឹងធ្វើឱ្យកេរ្តិ៍ឈ្មោះតារាចម្រៀងរូបនេះរះត្រដែតឡើងវិញ៕
អានអត្ថបទបន្ត៖តារាកែងឆេះជង្គង់ហោះ Tony Jaa ត្រៀម៤រឿងយ៉ាងពិសេសសម្រាប់ឆ្នាំ២០១៥
អានអត្ថបទបន្ត៖នារីខ្មែរល្បីនៅHollywoodស្ថិតក្នុងចំណោមតារាអាស៊ីស្អាតទាំង៤៥ដួង!
អត្ថបទ៖ អ៊ីង សុឡា