ប្លែកចិត្តមិនខាន! ភាសាតំបន់របស់អ្នកកំពង់ធំខុសពីអ្នកភ្នំពេញ
- 2015-05-09 16:17:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកចិត្តមិនខាន! ភាសាតំបន់របស់អ្នកកំពង់ធំខុសពីអ្នកភ្នំពេញ
ចន្លោះមិនឃើញ
ការនិយាយរបស់មនុស្សម្នាក់ៗដែលមកពីខេត្តមួយចំនួនយើងអាចសម្គាល់បានថាពួកគាត់មកពីខេត្តណា ដោយយោងលើភាសាតំបន់ដែលគាត់ប្រើប្រាស់។
ថ្ងៃនេះមកអានហើយសើចទាំងអស់គ្នា ជាមួយSabay អំពីការប្រើប្រាស់ពាក្យខុសគ្នាមួយចំនួនរវាងអ្នកកំពង់ធំដែលពួកគាត់ឧស្សាហ៍និយាយ និង អ្នកភ្នំពេញ។
នៅភ្នំពេញ៖ «ស្ងាត់ជ្រងំ ថ្ងៃនេះ!»។ អ្នកកំពង់ធំគេថា «ស្ងាត់អន្រ្ទិន ថ្ងៃនេះ!»។ នៅភ្នំពេញ៖ «ផ្លាស់ពោះវៀនម៉ូតូ!» ។ អ្នកកំពង់ធំគេថា «ផ្លាស់សំអែលម៉ូតូ!» ។ នៅភ្នំពេញ៖ «ទិញសម្បកកង់ម៉ូតូ!» ។ អ្នកកំពង់ធំគេថា «ទិញអង់កាឡុក!» ។ នៅភ្នំពេញ៖ «ញ៉ាំបាយបណ្ដើរៗទៅ!» ។ អ្នកកំពង់ធំគេថា «ញ៉ាំហែរៗទៅ!» ។ នៅភ្នំពេញ៖ «ហត់អស់កម្លាំងខ្លាំងណាស់!» ។ អ្នកកំពង់ធំគេថា «សោខ្លាំងណាស់!»។ នៅភ្នំពេញ៖ «ទិញអីទិញច្រើនម្ល៉េះ?» ។ អ្នកកំពង់ធំគេថា «ទិញមកបញ្ចុះកំពង់មែន?»។ នៅភ្នំពេញ៖ «ម៉ូតូឌុប!» ។ អ្នកកំពង់ធំគេថា «ម៉ូតូអូម!»។ នៅភ្នំពេញ៖ «ស្លៀកសារុង!» ។ អ្នកកំពង់ធំគេថា «ស្លៀកសំឡុយ!» ។
ចុះប្រិយមិត្តដែលមកពីកំពុងធំ មាននិយាយអញ្ចឹងអត់?
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង