គង់ សុធារិទ្ធ មក​ចោល កែវ ច័ន្ទសម្ផស្ស​ ក្រោយ​ជួប​​គ្នា​នៅ​អាមេរិក

  • 2015-05-20 21:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​អ្នក​ឧបត្ថម្ភ​ផ្សេង​គ្នា​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ តារា​ចម្រៀង គង់ សុធារិទ្ធ នៅ​តែ​មាន​ឱកាស​បាន​ជួប​អតីត​គូ​ស្នេហ៍​ចាស់ កែវ ច័ន្ទសម្ផស្ស នៅ​លើ​ទឹក​ដី​អាមេរិក ដោយ​អ្នក​ទាំង​ពីរ​បាន​សហការ​គ្នា​សម្ដែង​ទទួល​បាន​ជោគជ័យ​។ សាមី​ខ្លួន​ឆ្លើយឆ្លង​តាម​សារ​ជាមួយ sabay ។

 

 

ទោះ​បី​ជា​យ៉ាង​ណា អនុ​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​ កិច្ចការ​អាស៊ាន នៃ​ក្រសួង​វប្បធម៌​រូប​នេះ​បញ្ជាក់​​ថា លោក​មិន​អាច​នៅ​កំដរ​ដៃគូ​សម្ដែង​រហូត​ដល់​ចប់ចុងចប់ដើម​នោះ​ឡើយ ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​មាតុភូមិ​និវត្តន៍ តាម​កំណត់​ក្នុង​ទិដ្ឋាការ​ស្ថានទូត ដែល​បាន​កំណត់​ត្រឹម​តែ ​១​ខែ​។ ចំណែក កែវ ច័ន្ទសម្ផស្ស ទទួល​បាន​ទិដ្ឋាការ​មាន​រយៈ​ពេល​​ ពីរ​ខែ​កន្លះ​។

 

សុធារិទ្ធ និយាយ​ថា៖" ដោយ​សារ​ខ្ញុំ​មាន​ពេល​វេលា​ខ្លី ដូច្នេះ​ភាព​ជោគជ័យ​ក៏​មាន​កម្រិត​ដែរ។ ចំណែក សម្ផស្ស គាត់​មាន​ពេល​យូរ​ជាង ចំណូល​ក៏​សមរម្យ​តាម​ហ្នឹង​ដែរ"។ មន្ត្រី​ក្រសួង​វប្បធម៌​រូប​នេះ​បន្ថែម​ទៀត​ថា យ៉ាង​ណា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ទទូច​សុំ​បន្ត​ការ​សម្ដែង ទោះ​បី​ដឹង​ថា មិន​អាច​ទៅ​រួច​យ៉ាង​ណា​ក្ដី។ តាម​ការ​កំណត់ សុធារិទ្ធ នឹង​ចាកចេញ​ពី​ទឹក​ដី​អាមេរិក​ថ្ងៃ​នេះ ដើម្បី​ត្រលប់​មក​ប្រទេស​កម្ពុជា ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង និង​ជា​មន្ត្រី​ក្រសួង​វប្បធម៌​ខាង​លើ​បញ្ជាក់​ថា ហេតុផល​ត្បិតត្បៀត​ពី​ស្ថានទូត​អាមេរិក​ដូច្នេះ ក៏​ដោយ​សារ​កន្លង​មក​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​តែង​គេច​មិន​ត្រលប់​វិញ និង​រស់​នៅ​ទី​នោះ​តែ​ម្ដង។ នេះ​ហាក់​ដូច​ជា​ការ​បិទ​ផ្លូវ​សម្រាប់​សិល្បករ-សិល្ប​ការិនី​ ដទៃ​ទៀត ដែល​ចង់​មាន​ឱកាស​ទៅ​សម្ដែង​នៅ​ទី​នោះ​ដែរ៕

 

អាន​អត្ថបទ៖ រឿង “ឡប់​៨” ចំណាយ​មិន​ដល់​ ១ ​ម៉ឺន​ ដុល្លារ​ទេ ប៉ុន្តែ​ សង្ឃឹម​ជោគជ័យ

អាន​អត្ថបទ៖ ទី​បំផុត ចន ច័ន្ទលក្ខិណា ព្រម​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ពោះ​ម៉ាយ

 

 

អត្ថបទ៖ សំ ជំនាញ រូបថត៖ ផ្ដល់ឱ្យ

អត្ថបទថ្មី