មិន​ធម្មតា Charmaine Sheh មាន​អចលនទ្រព្យ​តម្លៃ​១០០​លាន​ដុល្លារ​ក្នុង​ដៃ​

  • 2015-06-21 21:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Charmaine Sheh​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​មួយ​ដួង​ក្នុង​ចំណោម​តារា​ហុងកុង​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​។ ​តាម​រយៈ​ជោគ​ជ័យ​ក្នុង​អាជីព​ជា​តារា​សម្ដែង​កន្លងមក ទ្រព្យ​សម្បត្តិ​របស់​នាង Charmaine មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ​។

 

 

តារា​ស្រីហុងកុង​​រូប​នេះ​ទើប​តែ​ទិញ​ផ្ទះ​ពីរ​ជាប់​គ្នា​ថ្មី​ៗ​នេះ​ដែល​មាន​តម្លៃ​សរុប​ ៣៥​លាន​ដុល្លារ​ហុងកុង​។ នាង​មាន​ផ្ទះ​ចំនួន​៥​ ដែល​គិត​តាម​តម្លៃ​ទីផ្សារ​ អចលនទ្រព្យ​ដែល​គ្រប់​គ្រង​ដោយ​នាង​ Charmaine អាច​មាន​តម្លៃ​ប្រហែល​ជាង​ ១០០​លាន​ដុល្លារ​ហុងកុង​។ គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១១ នាង​បាន​ទិញ​ផ្ទះដ៏​ប្រណីត​មួយ​នៅ​ភ្នំ​ Beacon អស់​ជាង​១៨​លាន​ដុល្លារ​ហុងកុង។ នៅ​ឆ្នាំ​២០១២ តារា​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​ទិញ​ផ្ទះ​ល្វែង​មួយ​ទៀត​ក្នុង​តម្លៃ ៣០​លាន​ដុល្លារ​ ហើយ​និង​ផ្ទះ​ល្វែង​តម្លៃ​៨លា​ន​ដុល្លារ​ហុង​កុង​ផ្សេង​ទៀត​នៅ​ឆ្នាំ​២០១៣។

  ជាមួយ​នឹង​ការ​បញ្ចប់​កុងត្រា​របស់​នាង​នឹង​​ TVB នៅ​ចុង​ឆ្នាំ​នេះ  Charmaine​ ត្រូវ​បាន​ចោមរោម​ទាក់ទង​ដោយ​ Agency ជា​ច្រើន​។ កាល​ពី​ថ្មី​ៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ គូ​ប្រជែង​របស់​ TVB គឺ​ទូរទស្សន៍​កម្សាន្ត​ហុងកុង (HKTVE) ចាប់​អារម្មណ៍​នឹង​ចុះ​កុងត្រា​ជាមួយ​ Charmaine​។ ហេតុ​នេះ ដើម្បី​សុំ​ឱ្យ​នាង​​បន្ត​នៅ​ TVB ហ៊ាន​ឱ្យ Charmaine​ ដល់​ទៅ ៥០​លាន​ដុល្លារ​ហុងកុង​សម្រាប់​ការ​បន្ត​កុង​ត្រា​របស់​នាង​៕  

ប្រែ​សម្រួល​​៖ សុគន្ធី ប្រភព​៖ ihktv ​

អត្ថបទថ្មី