Sabay មូស​ខ្លា​ស្គាល់​ជ័យជម្នះ​លើក​ទី​២​​ ខណៈ​ Davies Paints​ និង​ Pates 310 នៅ​តែ​ខ្លាំង

  • 2014-10-13 15:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់​បោះ​កាន់​តែ​តាន​តឹង​ខ្លាំង​ហើយ​នៅ​ពេល​នេះ​សម្រាប់​ក្រុម​ដែល​ស្ថិត​នៅ​តំបន់​ខាង​ក្រោម​ ត្បិត​អី​ជ័យ​ជម្នះ​របស់​ Sabay Tigers Mosquitoes (Sabay មូស​ខ្លា)​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​ហាក់​មាន​ភាគរយ​ខ្ពស់​ឡើង​វិញ​ក្នុង​ការ​តាម​ប្រមាញ់​កៅអី​នៅ​វគ្គ​បន្ត​ ស្រប​ពេល​ដែល​ក្រុម​ខ្លាំង​ Davies Paints និង​ Pates 310 សុទ្ធ​តែ​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ងាយ​ដូចគ្នាន​លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

ក្រុម​ Sabay មូស​ខ្លា​ អាច​ស្គាល់​រសជាតិ​ឈ្នះ​ជា​លើក​ទី​២​របស់​ខ្លួន​ ដោយ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ Mekong Tigers ក្នុង​លទ្ធផល​ប្រផុតប្រផើយ​ ៦៥​ ទល់​នឹង​៦០។ Sabay មូស​ខ្លា​ ៦​ប្រកួត​កន្លង​មក​ឈ្នះ​តែការ​​ប្រកួត​បើក​ឆាក​មួយ​គត់​ ក្រៅ​ពី​នោះ​ចាញ់​ទាំង​អស់។

 

ងាក​ទៅ​មើល​ក្រុម​កំពូល​តារាង​ Davies Paints បាន​យក​ឈ្នះ​លើ​ក្រុម​ NSK Dream ក្នុង​លទ្ធផល​ ៦៨​‑៥៧​ និង​បាន​រុញ​ច្រាន​ NSK Dream ឲ្យ​ធ្លាក់​ទៅ​លេខ​៨​ក្បែរ​នឹង​តំបន់​គ្រោះ​ថ្នាក់។ ដោយ​ឡែក​ ក្រុម​ខ្លាំង​ Pates 310 ក៏​បាន​បំបាក់​ក្រុម​បាត​តារាង​ GL Concrete ក្នុង​លទ្ធផល​ ៧៩​ ទល់​នឹង​ ៤៣។

 

នៅ​សល់​តែ​ពីរ​ប្រកួត​ម្នាក់​ទៀត​ប៉ុណ្ណោះ​នោះ​គេ​នឹង​ដឹង​ច្បាស់​ថា​ តើ​ណា​ខ្លះ​ដែល​នឹង​មាន​វាសនា​ឡើង​ទៅ​វគ្គ​បន្ត​ ហើយ​ក្រុម​ណា​ខ្លះ​ដែល​នឹង​ត្រូវ​ចាក​ចេញ​ លើក​លែង​តែ​ Sabay មូស​ខ្លា​ និង​ Emperors ដែល​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ។

 

តារាង​ចំណាត់​ថ្នាក់​បណ្ដោះ​អាសន្ន

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី