Tous Les Jours បន្ថែមរសជាតិនំប្លែកថ្មីឆ្ងាញ់ៗ តម្រូវចិត្តអតិថិជន
- 2015-07-03 16:58:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tous Les Jours បន្ថែមរសជាតិនំប្លែកថ្មីឆ្ងាញ់ៗ តម្រូវចិត្តអតិថិជន
ចន្លោះមិនឃើញ
នៅហាងនំប៉័ង Tous Les Jours សាខាមុន្នីវង្ស កាលពីល្ងាចម្សិលមិញ អតិថិជនបានតម្រង់ទៅដើម្បីភ្លក់រសជាតិដោយសេរី លើនំរសជាតិប្រភេទថ្មីៗជាង៣២ប្រភេទ និង នំខេកជាង ២៧ ប្រភេទ ដែលសុទ្ធតែប្រកបដោយរសជាតិពិសេសៗ។
នំនីមួយៗសុទ្ធតែផលិតឡើងពីចុងភៅជំនាញផ្នែកនំប៉័ងនិងខេកពីកូរ៉េ ពោរពេញដោយសោភណភាព អនាម័យ សុវត្ថិភាព មានដូចជា រសជាតិសូកូឡា Cheese នំប្រភេទក្រែម និង រសជាតិនំច្រើនប្រភេទទៀត។
លោក តាំង ពន្លក អ្នកប្រតិបត្តិផ្នែកគ្រប់គ្រងនៅហាងនំប៉័ង Tous les Jours ប្រាប់ថា "ពួកយើងចង់ឲ្យអតិថិជនទទួលបាននូវរសជាតិថ្មីៗ ឆ្ងាញ់ហើយប្លែក។ ដូច្នេះហើយយើងដាក់នំជាច្រើនប្រភេទសម្រាប់ពួកគាត់ភ្លក់សាកល្បង។ សម្រាប់នំដែលទទួលការចូលចិត្តច្រើនជាងគេ យើងនឹងយកមកដាក់លក់បន្តដើម្បីបំពេញតម្រូវចំណង់ចំណូលចិត្តអតិថិជន"។
រៀងរាល់ ៣ ខែម្ដង ហាងនំដែលទទួលការគាំទ្រពីអតិថិជនមិនរើសវ័យមួយនេះ នឹងមានអ្នកជំនាញនំមកពីប្រទេសកូរ៉េនឹងយកបន្ថែមនូវនំ ប្រភេទថ្មី ព្រមទាំងមកបង្ហាត់បង្ហាញដើម្បីពង្រឹងគុណភាពនំឲ្យកាន់តែប្រសើរឡើងផងដែរ។ ហើយសម្រាប់ការភ្លក់នំស៊េរីថ្មីៗនេះ នឹងចាប់ផ្ដើមម្ដងទៀតនៅសប្ដាហ៍ក្រោយ៕
សូមអាន ៖ សិស្សនិស្សិតចាប់ចិត្តនឹងការផ្ដល់ជូនពិសេសរបស់ Tous Les Jours សាខាថ្មី
អត្ថបទ៖ លឹម សុនា