World Cup នារី៖ ​អាមេរិក​ ​លើក​ពាន​​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ឈ្នះ​ជប៉ុន

  • 2015-07-06 15:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​នារី​អាមេរិក ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ ដែល​លើក​ពាន​ Women's World Cup ​បាន​៣​សម័យ​កាល ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​ចាស់​ជម្រើស​ជាតិ​ជប៉ុន ដោយ​លទ្ធផល​ ៥-២ អម្បាញ់មិញ​​​នេះ។

 

 

​​​បើក​ការ​ប្រកួត​បាន​តែ​១៦​នាទី ក្រុម​ជើង​ខ្លាំង​អាមេរិក បាន​លត់​ក្រុម​នារី​អាស៊ី ដល់​ទៅ​ ៤-០ ​ដោយ​ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​​ Carli Lloyd ​រក​បាន​​ Hat-trick នៅ​នាទី​៣, ៥ និង​នាទី​១៦ ​ខណៈ​ដែល​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ Lauren Holiday ​រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី​១៤។ ​យ៉ាងណាក្ដី ជប៉ុន​​រក​បាន​២​គ្រាប់​​វិញ នៅ​នាទី​២៧ ដោយ​​កីឡា​ការិនី​វ័យ​២៧​ឆ្នាំ Yuki Ogimi និង​គ្រាប់​បាល់​ Own-goal ​របស់​​ខ្សែ​ការពារ​អាមេរិក​ Julie Johnston ​នាទី​៥២ ​ប៉ុន្តែ​២​នាទី​បន្ទាប់​​កីឡា​ការិនី​ Tobin Heath ​​បាន​​​​បង្ហើយ​​គ្រាប់​ចុង​ក្រោយ​ទៀត។

 

​ជ័យ​ជម្នះ​នេះ មាន​ន័យ​ថា​ក្រុម​នារី​អាមេរិក ជា​ក្រុម​ដែល​លើក​ពាន​ Women's World Cup ​បាន​៣​សម័យ​កាល (១៩៩១, ១៩៩៩, ​២០១៥)​ ច្រើន​ជាង​គេ​បំផុត​ តាម​ពី​ក្រោយ​ដោយ​​​ក្រុម​នារី​អាល្លឺម៉ង់ ​ធ្លាប់​លើក​បាន​២​សម័យ​កាល (​២០០៣, ២០០៧) ខណៈ​ដែល​​ជប៉ុន​ ធ្លាប់​លើក​បាន​១​ដង កាល​​​​ឆ្នាំ​២០១១៕

 

 

 

 

 

 

 

 

 

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc