ស៊ិន ច័ន្ទសាយ៉ា៖ អ្នក​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​បច្ចុប្បន្ន មិន​ទាន់​អាច​ជា​អ្នក​អាជីព​ទេ

  • 2015-07-30 15:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​បច្ចុប្បន្ន​នៅ​មាន​កម្រិត មិន​ទាន់​អាច​ក្លាយ​ជា​អ្នក​អាជីព​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌​កន្លង​ទៅ។

 

 

លោក​បញ្ជាក់​ថា៖ " និយាយ​ដោយ​ស្មោះ! អ្នក​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​បច្ចុប្បន្ន​នៅ​មាន​កម្រិត មិន​ទាន់​អាច​ក្លាយ​ជា​អ្នក​អាជីព​ទេ តិច​ណាស់​ដែល​លោក​មាន​បទ​ពិសោធន៍ ទេព​កោសល្យ និង​ជំនាញ​ពិត​ប្រាកដ"។ ប្រធាន​នាយកដ្ឋាន​ខាង​លើ​បន្ត​ថា ហេតុផល​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ស្នាដៃ​មិន​ទាន់​អាច​លើក​កម្ពស់​បាន ប្រសិន​បើ​គ្មាន​កិច្ច​សហការ​ជាមួយ​អ្នក​ជំនាញ​បរទេស​ទេ។

 

អ្នក​ជំនាញ​ភាពយន្ត​រូប​នេះ​ឱ្យ​ដឹង​ថា មាន​តែ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ទេ ដើម្បី​ឱ្យ​ពួក​គេ​ផលិត​ភាពយន្ត​សម័យ​ថ្មី មាន​កម្រិត​គុណភាព​អាច​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស​បាន។ ក្នុង​នោះ​លោក​ថា ការ​ប្រកួត​ប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​ប្រចាំ​ឆ្នាំ ក៏​ជា​ជំហាន​មួយ​ផង​ដែរ ដែល​អាច​ពិនិត្យ​មើល​ពី​កម្រិត​ស្នាដៃ និង​ភាព​ច្នៃ​ប្រឌិត​របស់​ផលិតករ​វ័យ​ក្មេង​ជំនាន់​ក្រោយ។

 

តាម​រយៈ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​លោក​ថា នឹង​ស្វែង​រក​ដៃគូ​បាន​កាន់​តែ​ច្រើន ដើម្បី​បន្ត​ជីវិត​នៃ​ដំណើរ​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ភាពយន្ត​ប្រចាំ​ឆ្នាំ​មួយ​នេះ។ លោក​ថា ដាច់​ខាត​មិន​អាច​ស្ថិត​នៅ​មួយ​កន្លែង​នោះ​ទេ ត្រូវ​តែ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​ខាង​តែ​បាន និង​ធ្វើ​យ៉ាង​ណា ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕​

 

អាន​អត្ថបទ៖  ហេតុផល​ខ្លះៗ ធ្វើ​ឱ្យ ឱក សុគន្ធកញ្ញា មិន​ទាន់​អាច​ថត​កុន​បាន

អាន​អត្ថបទ៖  ហេង ពិទូ ភ្ញាក់​ផ្អើល​នឹង​ឈ្មោះ​លោក​ត្រូវ​បាន​តែង​តាំង​​ជា​អភិបាល​រង

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម