មើល​រួច​ហើយ បាន​ដឹង​ថា​ជីវិត​ ឌុច សុភា សាមញ្ញ​អី​យ៉ាង​ហ្នឹង!

  • 2014-10-14 18:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ពី​ជីវិត​ស្ដុកស្ដម្ភ​របស់​តារា​សម្ដែង ឌុច សុភា ជាមួយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដូច​ជា​ផ្ទះ​វីឡា រថយន្ត​ទំនើប និង​មាន​ដី​ធ្លី​រាប់​សិប​កន្លែង ព្រម​ទាំង​ជំនួញ​ក្រៅ​សិល្បៈ​មួយ​ចំនួន​ទៀត។ ទ្រព្យ​ទាំង​អស់​នេះ គេ​បាន​ភ្ជាប់​ចំណង​ស្នេហ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាង​ជាមួយ​នឹង​មន្ត្រី​ធំ​មួយ​រូប។

 

ឌុច សុភា ផ្ទាល់​ធ្លាប់​បាន​បដិសេធន៍​ខ្លះ ទទួល​ស្គាល់​ខ្លះ​លើ​ព័ត៌មាន​ទាំង​នោះ។ អ្នក​នាង​ថា នាង​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ណា​ឡើយ ហើយ​ដី​ធ្លី​ទាំង​ឡាយ​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ គឺ​ជា​របស់​លោក​ប៉ា​នាង​ទេ លើក​លែង​រថយន្ត​ទំនើប និង​ផ្ទះ​វីឡា​គឺ​ជា​របស់​នាង​មែន។

 

យ៉ាង​ណា អ្នក​មេម៉ាយ​រូប​នេះ អះអាង​ថា ដ្បិត​ជា​របស់​នាង ប៉ុន្តែ​មាន​ជំនួយ​ពី​បង​ស្រី​ម្នាក់​រស់​នៅ​បរទេស រួម​ផ្សំ​ជា​មួយ​នឹង​កម្លាំង​ញើស​ឈាម​ផ្ទាល់​ខ្លួន​ក្នុង​សិល្បៈ​ផង។ បើ​ទោះ​ជីវិត​រស់​នៅ​ក្នុង​ភាព​ស្ដុកស្ដម្ភ រស់​នៅ​ក្នុង​វីឡា ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover ពណ៌​ស ប៉ុន្តែ​ម្ដង​ម្កាល​គេ​ឃើញ​អ្នក​នាង ឌុច សុភា ចុះ​ទទួល​បបរ​តាម​ចិញ្ចើម​ផ្លូវ និង​ផឹក​កាហ្វេ​តម្លៃ​ត្រឹម​២ពាន់​រៀល​ប៉ុណ្ណោះ។

 

អីចឹង...មើល​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​ដឹង​ច្បាស់...!!!

 

 

 

រថយន្ត​ស៊េរី​ទំនើប Range Rover របស់​អ្នក​នាង ឌុច សុភា

កាហ្វេ ដែល​អ្នក​នាង ឌុច សុភា ឧស្សាហ៍​ញុំា

 

 

 

រូបភាព​ពី Facebook អ្នក​នាង ឌុច សុភា

អត្ថបទ​ពាក់​ព័ន្ធ​នឹងជុំវិញ​សិល្បៈ​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ពាក់​ព័ន្ធ​នឹង​បញ្ហាតារាជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី