ក្រុម​ម៉ូតូ​ធំ​មួយ​ទៀត​ហើយចូលចិត្ត​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជួយ​ជនក្រី​ក្រ និង កុមារ​កំព្រា

  • 2015-08-04 16:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​តែង​តែ​គិត​ថា ​អ្នក​ជិះ​ម៉ូតូ​ធំ​សុទ្ធ​តែ​ក្មេង​ទំនើង​​អត់​ការ​ងារ​ធ្វើ តែ​ផ្ទុយ​ស្រលះ​ពី​ផ្នត់​គំនិត​​នេះ ​គឺ​ក្រុម​ម៉ូតូ​ធំ M-Sport តែង​តែ​ចុះ​ធ្វើ​កម្មវិធី​សប្បុរស​ផ្សេង​ៗ​ជួយ​ដល់​ទុរគត​ជន​ ឬ កុមារ​កំព្រា​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ។

 

 

 

 

​​ខៀវ បញ្ញា​រិទ្ធ ប្រធាន​ក្រុម​ម៉ូតូ​ធំ M-Sport បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រុម​លោក​បាន​យក​អំណោយ​ទៅ​ជួយ​ដល់​ក្មេង​ៗ​កំពុង​សិក្សា​ក្នុង​សាលា​បឋមសិក្សា​ កកោះ​ ក៏​ដូច​ជា​ លោក​គ្រូ-អ្នក​គ្រូ ឋិត​ក្នុង​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ទាំង​សម្ភារៈ​សិក្សា​ , សម្ភារៈ​កីឡា និង​ ថវិកា​មួយ​ចំនួន​ផង​ដែរ។ ដោយ​ឡែក​ក្នុង​ថ្ងៃ​តែ​មួយ​ក្រុម​ម៉ូតូ​ធំ​ M-Sport បាន​បន្ត​ដំណើរ​ទៅ​ជួយ​ដល់​ក្រុម​គ្រួសារ​កុមារី​ ចាន់ ម៉ី ដែល​កំព្រា​ឪពុក និង ម្ដាយ​មាន​ជំងឺ​រង់ចាំ​តែ​ថ្ងៃ​ស្លាប់ ​ហើយ​ក្រុម​លោក​បាន​ផ្ដល់​គ្រឿង​បរិភោគ​ផ្សេង​ៗ អង្ករ និង ថវិកា​ប្រហែល ២៧០ ដុល្លារ និង ៩៨០០០០ រៀល​ថែម​ទៀត​ផង។

 

ប្រធាន​ក្រុម​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ទៅ​គឺ​មាន​គ្នា​ប្រហែល ៥០ នាក់​រួម​នឹង​ម៉ូតូ​ធំ ៤០ គ្រឿង ចំណែក​ថវិកា​ ឬ អំណោយ​ផ្សេង​ៗ​គឺ​មាន​ការ​បរិច្ចាគ​ពី​សមាជិក​ក្រុម​ម្នាក់​តាម​តិច​ ឬ ច្រើន និង​ មួយ​ចំនួន​ទៀត​បាន​ពី​ការ​បរិច្ចាគ​របស់​សប្បុរស​ជន​ផ្សេង​ៗ​ និង ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ។

 

លោក​ ខៀវ​ បញ្ញារិទ្ធ បាន​បន្ថែម​ថា គោល​បំណង​ដែល​លោក​បង្កើត​ក្រុម​ឡើង​ គឺ​ចង់​បង្ហាញ​ដល់​មហា​ជន​ទាំង​ឡាយ​ថា​ អ្នក​ជិះ​ម៉ូតូ​ធំ​ដែល​មាន​ក្រុម​ត្រឹម​ត្រូវ​ គឺ​មិន​មែន​សុទ្ធ​តែ​ទំនើង តែង​តែ​បង្ក​បញ្ហា​សង្គម​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ក្រុម​លោក​សុទ្ធ​តែ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​តែង​តែ​ធ្វើ​កម្មវិធី​សប្បុរស​ជា​រើយ​ៗ​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​ ឬ កន្លែង​ណា​ខ្វះ​ខាត​តាម​លិទ្ធ​ភាព​ដែល​ក្រុម​លោក​ធ្វើ​បាន។ លើស​ពី​នេះ​លោក​សំណូមពរ​ដល់​សប្បុរសជន​ទាំង​អស់​បន្ត​ជួយ​ដល់​ប្រជាជន​ខ្មែរ​យើង ដែល​មាន​ការ​ខ្វះខាត​តាម​តិច​ ឬ ច្រើន​ ព្រោះ​ដើម្បី​ប្រជាជន​ខ្មែរ​តែ​មួយ។

 

ចុច​អាន៖ ក្រុម​ម៉ូតូ​ធំ MSB មិន​ព្រងើយ​កន្តើយ​លើ​​កម្មវិធី​សប្បុរសធម៌

 

អត្ថបទ៖ ដារ៉ាឆានី​​​

អត្ថបទពេញនិយម