រៀន​បង្កើត​ Facebook Page​ ដើម្បី​រក​លុយ​

  • 2015-08-07 17:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​ដឹង​ទេ​ថា​ គេ​អាច​រក​លុយ​បាន​តាម​ហ្វេសប៊ុក​ផេក​ (Facebook Page)​ ដោយ​ការ​ទទួល​យក​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​មក​ផ្សព្វផ្សាយ​​ ឬ​ក្រោយ​ពី​ធ្វើ​ឲ្យ​ទំព័រ​នោះ​ល្បី​ហើយ​អាច​លក់​ទំព័រ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​បាន?

 

 

ការ​បង្កើត​ហ្វេសប៊ុក​​ផេក​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ។ អ្នក​អាច​ជ្រើស​បង្កើត​ហ្វេសប៊ុក​ផេក​​សម្រាប់​ជំនួញ​ (Local Business or Place), ​ក្រុមហ៊ុន​ អង្គការ​ ឬ​ស្ថាប័ន​ (Company, Organization or Institution), ផ្សព្វផ្សាយ​យីហោ ឬ​ផលិតផល​ (Brand or Product), តារា​ យីហោ​ ឬ​​​បុគ្គល​ល្បី (Artist, Brand or Public Figure), ​កម្សាន្ត​ (Entertainment), និង​ក្រុម​ ឬ​សហគមន៍ ​(Cause or Community)។

 

វីដេអូ​ជា​ភាសា​ខ្មែរ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អំពី​ការ​បង្កើត​ហ្វេសប៊ុក​ផេក​សម្រាប់​ផ្សព្វផ្សាយ​ខ្លួន​ឯង​ជា​តារា​ ជា​យីហោ​ ឬ​​​ជា​បុគ្គល​ល្បី​ ប៉ុន្តែ​អ្នក​ក៏​អាច​បង្កើត​សម្រាប់​ផ្នែក​ផ្សេង​ៗ​ដែរ​ ដោយ​អនុវត្ត​តាម​វិធី​ដូច​គ្នា​នេះ។

 

 

 

ក្រោយ​​ពី​​បង្កើត​​​ហ្វេស​ប៊ុក​​ផេក​ហើយ​ អ្នក​​ត្រូវ​​មាន​​ព័ត៌មាន​ រូប​ភាព​​ ឬ​អ្វី​ផ្សេង​ៗ​​ទៅ​បង្ហោះ​លើ​ទំព័រ​នោះ​ ដើម្បី​ទាក់ទាញ​គេ​មក​ Like ​ទំព័រ​របស់​អ្នក​ឲ្យ​កាន់​តែ​ច្រើន៕

 

 

-ទស្សនា​គន្លឹះ៖ វីដេអូ​ជា​ភាសា​ខ្មែរ​ ធ្វើ​ឲ្យ​អ្នក​អស់​កង្វល់​​រឿង​មេរោគ​ឆ្លង​ចូល​កុំព្យូ​ទ័រ​តាម​ Flash​

 

 

 

ដោយ៖ ហៃ សុខ​ហេង

អត្ថបទថ្មី