ប្រើ Password ឬលេខសម្ងាត់បែបនេះ ប្រយ័ត្នស៊យធំ!
- 2015-08-20 20:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ Password ឬលេខសម្ងាត់បែបនេះ ប្រយ័ត្នស៊យធំ!
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់គណនីអ៊ីម៉ែល, ហ្វេសប៊ុក និងគណនីផ្សេងៗទៀត តែងតែជ្រើសយកលេខសម្ងាត់ងាយៗ ព្រោះគិតថា លេខសម្ងាត់បែបហ្នឹងគឺមិនងាយភ្លេច។ ប៉ុន្តែអ្នកទាំងនោះ ប្រហែលជាមិនបានគិតបញ្ហាណាមួយ នៅពេលដែលមានអ្នកណាម្នាក់អាចលួចយកលេខសម្ងាត់ទាំងនោះ រួចយកគណនីរបស់អ្នកទៅធ្វើអ្វីផ្សេងនោះទេ។
ប្រសិនបើ Password ឬលេខសម្ងាត់របស់ប្រិយមិត្តដូចនឹងលេខសម្ងាត់ទាំង២៥ខាងក្រោមនេះ អ្នកគួរតែប្ដូរចេញទៅ ព្រោះថាអ្នកដទៃអាចនឹងស្មានដឹងពីលេខសំងាត់របស់អ្នក។ ចង់ដឹងថា លេខសម្ងាត់ទាំង២៥នេះ មានអ្វីខ្លះទេ?
យោងតាមគេហទំព័រ CNN តារាងខាងក្រោមនេះ ជាលេខសម្ងាត់ដែលប្រិយមិត្តគួរតែជៀសវាង៖
លេខរៀង |
លេខសម្ងាត់ |
1 |
password |
2 |
123456 |
3 |
12345678 |
4 |
abc123 |
5 |
qwerty |
6 |
monkey |
7 |
letmein |
8 |
dragon |
9 |
111111 |
10 |
baseball |
11 |
iloveyou |
12 |
trustno1 |
13 |
1234567 |
14 |
sunshine |
15 |
master |
16 |
123123 |
17 |
welcome |
18 |
shadow |
19 |
ashley |
20 |
football |
21 |
jesus |
22 |
michael |
23 |
ninja |
24 |
mustang |
25 |
password1 |
បើលេខសម្ងាត់ប្រហាក់ប្រហែលខាងលើមិនគួរប្រើ តើយើងគួរតែប្រើលេខសម្ងាត់បែបណា? លេខសម្ងាត់ដែលប្រិយមិត្តគួរប្រើនោះគួរតែមានមាន លេខ អក្សរ (អក្សរតូច និងអក្សរធំ) និងសញ្ញាពិសេសផ្សេងៗលាយចូលគ្នា ឧទាហរណ៍៖ Pa$$w0rd។
បន្ថែមពីនេះ ប្រសិនប្រិយមិត្តគិតថា វិធីខាងលើមានភាពស្មុគស្មាញនោះ ប្រិយមិត្តគួរតែជ្រើសយកលេខសម្ងាត់ជាប្រយោគអ្វីមួយមកជំនួសវិញ ក៏បានដែរ។ ឧទាហរណ៍៖ Dog_Eats_Bone, My-Pa$$word:)។
ក្រៅពីនេះ ដើម្បីការពារអ្នកជុំវិញខ្លួនអ្នកស្មានដឹងលេខសម្ងាត់របស់អ្នក អ្នកគួរតែកុំដាក់លេខសម្ងាត់ណាដែលមិនពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់របស់អ្នក ដូចជា៖ លេខទូរសព្ទដៃផ្ទាល់ខ្លួន លេខផ្ទះ លេខមិត្តស្រី ឈ្មោះរបស់ខ្លួន ឬក៏ឈ្មោះមិត្តស្រី និងថ្ងៃខែឆ្នាំកំណើតអ្នកឲ្យសោះ៕
-ចុចអាន៖ នេះឬជាទូរសព្ទ iPhone 6s ពណ៌ស៊ីជម្ពូ?
សម្រួលដោយ៖តុង ប្រភព៖ CNN