ប្រិមប្រិយ និង នាយ ក្រិន ត្រៀមទៅចោលទស្សនិកជនកន្លះឆ្នាំ
- 2015-08-27 16:00:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិមប្រិយ និង នាយ ក្រិន ត្រៀមទៅចោលទស្សនិកជនកន្លះឆ្នាំ
ចន្លោះមិនឃើញ
តារាកំប្លែងនាង ប្រិមប្រិយ និង នាយ ក្រិន ត្រៀមចេញទៅសម្ដែងលើទឹកដីសហរដ្ឋអាមេរិកលើកដំបូងរយៈពេលកន្លះឆ្នាំ តបតាមកាអញ្ជើញរបស់ភ្នាក់ងាររៀបចំកម្មវិធីទីនោះ។
ប្រិមប្រិយ បញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេនោះ ពួកគេនឹងឡើងយន្តហោះចាកចេញពីស្រុកកំណើតឆ្ពោះទៅកាន់រដ្ឋ California សហរដ្ឋអាមេរិកនៅថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ ដោយរួមដំណើរជាមួយតារាចម្រៀង យង់ ច័ន្ទសុធាវី។ ចំពោះការសម្ដែងមិនទាន់ទម្លាយឱ្យដឹងនោះទេ ដោយលើកឡើងថា អាស្រ័យលើអ្នកឧបត្ថម្ភជាអ្នកចាត់ចែង។
“ទៅយូរពិតមែន ប៉ុន្តែមិនប្រាកដថា អាចរកលុយបានច្រើនទេ អញ្ចឹងទាល់តែទៅដល់សិន ទើបបានដឹង"។ ប្រិមប្រិយ បញ្ជាក់មកកាន់ Sabay។ តារាកំប្លែងរូបនេះបន្តថា ប្រសិនបើសម្ដែងចប់កុងត្រាពេលណា នាងនឹងត្រឡប់មកស្រុកខ្មែរវិញភ្លាម ព្រោះនៅស្រុកកំណើតក៏មានការងារសិល្បៈច្រើន។ នាងបានដាក់ច្បាប់តាមបណ្ដាស្ថានីយទូរទស្សន៍ និង ក្រុមកំប្លែងរួចហើយ និងត្រៀមខ្លួនចេញដំណើរ។
មានការកត់សម្គាល់ឃើញថា តារាភាគច្រើនមានពេលពី ១- ៣ខែ ប៉ុណ្ណោះ ក្នុងការសម្ដែងកើបលុយលើទឹកដីសហរដ្ឋអាមេរិក ។ ដោយឡែក ប្រិមប្រិយ និងនាយ ក្រិន មានរយៈពេលសម្ដែងរហូតកន្លះឆ្នាំឯណោះ ដែលជារយៈពេលយូរមិនធ្លាប់មានសម្រាប់ពួកគេ។ ប្រិប្រិយ ចាត់ទុក្ខថា ជាឱកាសល្អមួយសម្រាប់សន្សំលុយកាក់ ហើយសង្ឃឹមថា ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងគាំទ្រការសម្ដែងរបស់សិល្បករខ្មែរទាំង ៣ រូបនេះ៕
អានអត្ថបទ៖ ស្រីអ៊ីត បកស្រាយរឿងបានល្បី ភ្លេចប្ដីជាគ្រូបឋម
អានអត្ថបទ៖ សាន ផានិត ត្រូវប៉ាន់នៅមណ្ឌលគីរី
អត្ថបទ៖ សំ ជំនាញ