EOS 5DS R ជំនាន់ថ្មី កម្រិតកាមេរ៉ាកាន់តែខ្ពស់ជាមួយ Resolution ច្បាស់ល្អ
- 2015-09-01 20:52:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EOS 5DS R ជំនាន់ថ្មី កម្រិតកាមេរ៉ាកាន់តែខ្ពស់ជាមួយ Resolution ច្បាស់ល្អ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅនេះក្រុមហ៊ុនផលិតកាមេរ៉ា Canon បានប្រកាសនូវកាមេរ៉ាម៉ូដែល EOS 5DS R ជាកំពូលកាមេរ៉ាជំនាន់ថ្មីមួយទៀតដោយមាន Sensor ចាប់រូបភាពទំហំ 50 MP អាចចាប់យករូបភាពយ៉ាងច្បាស់ជាមួយកម្រិត Resolution កាន់តែខ្ពស់។
ការរចនា៖
EOS 5DS R មានភាពស្រដៀងគ្នាទៅនឹង EOS 5D Mk III ដែរដោយមានទំហំប៉ុនគ្នា ( ១៥២x១១៦,៤x៧៦,៤មម) ព្រមទាំងទម្ងន់ក៏ដូចគ្នាផងដែរគឺ ៩៥០ក្រាម។ ជាមួយនឹងទំហំរបស់កាមេរ៉ានេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងកាន់ក្នុងដៃ។
EOS 5DS R ផលិតឡើងពីជាតិលោហៈម៉ាញេស្យូម ដែលមានភាពធន់ល្អ និងមានបន្ថែមនូវកម្រិត weather-proofing សម្រាប់ការពារទៅនឹងធូលីដីនិងជាតិសំណើម។ ផ្នែកខាងមុខនៃកាមេរ៉ាមាននូវរន្ធ Infrared , ប៊ូតុងសម្រាប់មើល deep-of-field, ភ្លើងបង្ហាញពីការថតរូបកំណត់នាទី និង រន្ធមីក្រូហ្វូន។ កាមេរ៉ានេះមានអេក្រង់ LCD ចំនួនពីរ ដោយអេក្រង់ទំហំ ៣,២អ៊ីញនៅផ្នែកខាងក្រោយអាចបង្ហាញរូបភាពបានក្នុងកម្រិត VGA និងអេក្រង់តូចមួយសម្រាប់បង្ហាញ Status នៅផ្នែកខាងលើ។
ដូចជាកាមេរ៉ា professional ដទៃដែរ EOS 5DS R មានប៊ូតុងបង្វិលសម្រាប់គ្រប់គ្រងចំនួនពីរគឺនៅផ្នែកខាងលើមួយ និង ផ្នែកខាងក្រោយមួយ។ ប៊ូតុងផ្នែកខាងក្រោយគឺសម្រាប់កែសម្រួល Exposure នៅពីក្រោមប៊ូតុងមានប៊ូតុងមួយផ្សេងទៀតសម្រាប់បើកឬបិទប៊ូតុងបង្វិលនេះ ចំណែកប៊ូតុងផ្នែកខាងលើខាងឆ្វេងសម្រាប់កំណត់ប្រភេទនៃការថតរូបហើយនៅក្បែរប៊ូតុងនេះគឺសម្រាប់ធ្វើការបិទបើកកាមេរ៉ា។ សម្រាប់ប៊ូតុងអក្សរ Q វិញប្រើសម្រាប់បើក Quick Control Screen ដែលអាចកំណត់ parameter នៃការថតរូបតាមរយៈអេក្រង់ LCD។ នៅផ្នែកខាងលើខាងស្ដាំនៃកាមេរ៉ាមានប៊ូតុងចំនួន៣ដែលប៊ូតុងមួយមានមុខងារចំនួនពីរ ចំណែកប៊ូតុងតូចទីបួនវិញគឺសម្រាប់បើកពន្លឺរបស់អេក្រង់ដែលនៅខាងលើខាងស្ដាំដើម្បីងាយស្រួលប្រើប្រាស់ពេលយប់។ នៅផ្នែកខាងស្ដាំខាងលើមានប៊ូតុងមួយទៀតគឺប៊ូតុង Multi-Function ដែលស្ថិតនៅក្បែរប៊ូតុង shutter release ប៊ូតុងមួយនេះអាចឲ្យអ្នកកំណត់ AF បានចំនួនប្រាំផ្សេងៗគ្នា។
សមត្ថភាពពិសេសរបស់កាមេរ៉ា៖
ទំហំកាមេរ៉ានៃកាមេរ៉ានេះគឺ ៥០,៦មេហ្គាភិចហ្សែលដែលអាចចាប់យករូបភាពក្នុងកម្រិត ultra-high-resolution ប្រភេទ full-frame មួយដែលធំជាងគេមិនធ្លាប់មាននៅលើកាមេរ៉ា DLSR។
អ្នកអាចជ្រើសរើសកម្រិត IOS ពី ៥០ទៅ១២៨០០។ ក្នុងចន្លោះ ISO នេះអាចឲ្យអ្នកផ្ដិតយករូបភាពក្នុងសភាពពន្លឺខ្សោយបានល្អដោយមិនចាំបាច់ប្រើ Flash ដែលនេះជាចំណុចល្អមួយព្រោះកាមេរ៉ានេះមិនមានបំពាក់នូវ Flash នោះទេ។ សម្រាប់មុខងារ Auto-focus មានបីប្រភេទគឺ One Shot, AI Focus និង AI Servo។ EOS 5DS R គឺជាម៉ូដែលចុងក្រោយបំផុតដែលមានមកជាមួយនូវ infra-red និង flicking light sensitivity ជាមួយមុខងារ flicker detection វានឹងចាប់យករូបភាពតែពេលណាដែលមានកម្រិតពន្លឺភ្លឺខ្លាំងបំផុតប៉ុណ្ណោះ។ EOS 5DS R នេះក៏មានមកជាមួយនូវ image processor ប្រភេទ DIGIC 6 ចំនួនពីរ ដែលអាចធ្វើប្រតិបត្តិការបានលឿន។ DIGIC 6 ភ្លោះនេះអាចឲ្យកាមេរ៉ាផ្ដិតយករូបភាពនៅល្បឿន ៥ fps បាន។
សម្រាប់ការថតវីដេអូវិញគឺអាចថតយកក្នុងកម្រិត 1080p resolution 1920x1080p ដែលមានកម្រិត frame 30, 25 និង 24fps ជាប្រភេទ MOV។ ហើយក៏អាចថតយកក្នុងកម្រិត 720p resolution 1280x720p ដែលមានកម្រិត frame 50 និង 60fps។ អ្វីដែលពិសេសនោះគឺវាជាកាមេរ៉ាទីមួយក្នុងប្រភេទ EOS ដែលមានមុខងារថតវីដេអូប្រភេទ Timelapse។
ជាមួយនឹងរន្ធ USB 3.0 ដែលប្រើជំនួស USB 2.0 អាចឲ្យការកូពីរូបភាពទំហំធំៗប្រព្រឹត្តទៅបានយ៉ាងលឿន។
កាមេរ៉ា EOS 5DS R នាំចូលដោយក្រុមហ៊ុន i-Qlick។ i-Qlick ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមានម៉ាស៊ីនថតឌីជីថល ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន សម្ភារៈកាមេរ៉ា ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងសម្ភារៈប្រើប្រាស់ម៉ាក Canon ជាច្រើនទៀត។
នៅពេលអតិថិជនជាវផលិតផលពី i-Qlick កុំភ្លេចសូមសួររកបណ្ណធានាផ្លូវការរយៈពេល ១៥ ខែ ដើម្បីធានាថាអ្នកពិតជាបានទទួលផលិតផលដែលមានគុណភាពនិងគួរឲ្យទុកចិត្តពីក្រុមហ៊ុន Canon៕
អត្ថបទ៖ ហៃ សុខហេង