អ៊ូ តារា ប៉ះតារាហូលីវូដ Jean Paul-Ly ក្នុងភាពយន្តថ្មី
- 2015-09-14 18:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ូ តារា ប៉ះតារាហូលីវូដ Jean Paul-Ly ក្នុងភាពយន្តថ្មី
ចន្លោះមិនឃើញ
តារាល្បុក្កតោកម្ពុជា អ៊ូ តារា ត្រៀមប៉ះជាមួយអ្នកលេងគុនចម្រុះរបស់ហូលីវូដ Jean Paul-Ly ក្នុងភាពយន្តខ្នាតធំរឿង "បំបែកគុក" ឬ "Jail Break” របស់ផលិតកម្ម Westec Media ដែលនឹងដំណើរការថតនៅចុងឆ្នាំ ២០១៥ ប្រសិនបើគ្មានការប្រែប្រួលទេនោះ។
អ៊ូ ដារ៉ា បានឱ្យដឹងនៅព្រឹកមិញថា អ្នកទាំងពីររួមគ្នាសម្ដែងជាតួប៉ូលិសនៅក្នុងភាពយន្តមួយនេះ និង ប្រើប្រាស់ក្បាច់គុនល្បុក្កតោ ខណៈតារាសម្ដែងឈុតគ្រោះថ្នាក់ Jean Paul-ly ត្រូវប្រើប្រាស់ក្បាច់គុណចម្រុះជាទម្លាប់តាំងពីសម្ដែងរឿងឱ្យហូលីវូដមកម៉េ្លះ។ តារា បន្ថែមថា៖" ខ្ញុំអត់ចង់ប្រើក្បាច់គុនហក់លោតនោះទេ ព្រោះចង់ផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរយើង ឱ្យមានគេស្គាល់កាន់តែច្រើន"។
តារារូបនេះបន្តទៀតថា កន្លងមកមិនធ្លាប់សម្ដែងរួមគ្នាជាផ្លូវការនៅក្នុងភាពយន្តនោះទេ ដោយគ្រាន់តែធ្លាប់បានធ្វើវីដេអូវាយតប់គ្នាខ្លះប៉ុណ្ណោះ និងមិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយ។
អតីតសិស្សល្បុក្កតោរបស់ លោកគ្រូ សាន គឹមស៊ាន បន្តដោយបង្ហាញជំនឿថា ស្នាដៃភាពយន្តសម្ដែងរួមគ្នាដំបូងរបស់អ្នកទាំងពីរ នឹងប្លែកពីភាពយន្តផ្សេងទៀតមិនខានឡើយ ដោយរួមបញ្ចូលទាំងសាច់រឿង និងប្រភេទសិល្បៈក្បាច់គុនយកមកប្រើក្នុងការសម្ដែង។ ម្យ៉ាងទៀត ភាពយន្តដដែលក៏មានក្រុមល្បុក្កតោផ្សេងទៀតចូលរួមសម្ដែងផងដែរ ដូចជាកីឡាការិនីល្បុក្កតោ សម ថារ័ត្ន ជាដើម។
តារាសម្ដែងមានប្រភពមកពីខេត្តកំពង់ចាមខាងលើអះអាងថា រូបគេចង់បង្ហាញ និង ផ្សព្វផ្សាយក្បាច់គុនខ្មែរតាមរយៈភាពយន្ត ឬមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យប្រជាជនកម្ពុជាយល់ដឹងបានកាន់តែច្រើននូវអ្វីជាមរតកដូនតាបន្សល់ទុក។ ទោះបីជាយ៉ាងណា តារារូបនេះអះអាងថា ពួកគេបានត្រៀមខ្លួនរួចហើយ នាំមកនូវភាពផ្លាស់ប្ដូរក្នុងវិស័យភាពយន្តខ្មែរ៕
អានអត្ថបទ៖ ភាពយន្តខ្មែរមួយរឿងចូលរួមប្រកួតពានរង្វាន់ “មាន់មាស និងផ្កា ១០០” នៅបរទេស
អានអត្ថបទ៖ អ្នកអង្គម្ចាស់អតីតគូដណ្ដឹងភិក្ខុ ឆោម ប៊ុនយ៉ុង ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី
អត្ថបទ៖ សំ ជំនាញ