​រយៈ​ពេល​ផ្លាស់​​ប្ដូរ​ច្រាស​ និង​វិធី​ដុស​ធ្មេញ​ត្រឹមត្រូវ

  • 2015-09-21 16:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សុខភាព​មាត់​ធ្មេញ​​ល្អ​​ គឺ​រឿង​សំខាន់​មួយ​ដែល​អ្នកត្រូវ​យក​ចិត្ត​ទុក​ដាក់ បើ​មិន​ដូច្នេះ​ទេ​ អ្នក​អាច​ប្រឈម​មុខ​នឹង​​អាការៈ​ឈឺ​ធ្មេញ និង​ជំងឺ​មាត់​ធ្មេញ​មួយ​ចំនួន។ ​ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ល្អ​ និង​វិធី​ដុស​ធ្មេញ​ត្រឹម​ត្រូវ ​​ចូល​រួម​ចំណែក​ជួយ​​​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ចៀស​ផុត​ជំងឺ​ផ្សេងៗ។ សមាគម​ទន្តពេទ្យ​សហរដ្ឋអាមេរិក ​បាន​ណែ​នាំ​នូវ​ទម្លាប់​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ និង​វិធី​ដុស​ធ្មេញ​ដូច​​ខាង​ក្រោម៖

 

 

 

- ផ្លាស់​ប្ដូរ​ក្រោយ​រយៈ​ពេល​បី​ទៅ​បួន​ខែ​ម្ដង

 

​ក្រុម​គ្រូ​ពេទ្យធ្មេញ​​បាន​ណែ​នាំ​ថា​​​​ រយៈ​ពេល​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​យ៉ាង​​យូរ​​ចាប់​ពី​បី​ទៅ​បួន​ខែ គួរ​ប្ដូរ​វា​ចេញ ទោះ​បី​វា​នៅ​មាន​សភាព​ល្អ​ក៏​ដោយ ព្រោះ​ថា​​ច្រាស​ដុស​ធ្មេញ​​ប្រើ​កាន់​តែ​យូរ​ថ្ងៃ​ នោះ​​ប្រសិទ្ធ​ភាព​របស់​វា​កាន់​តែ​ថយ​​​ទៅ​ៗ។ ដូច​នេះ​យ៉ាង​​ច្រើន​​បី​ទៅ​បួន​ខែ​គួរ​ប្ដូរ​ច្រាស​ដុស​ធ្មេញ​​​​​ថ្មី​ជំនួស ដើម្បី​សុខភាព​មាត់​ធ្មេញ​បាន​ប្រសើរ។

 

-ច្រាស​ដុស​ធ្មេញ​សឹករិចរិល

 

ពេល​​ខ្លះ​ ច្រាស​ដុស​ធ្មេញ​​របស់​អ្នក​អាច​​សឹករិចរិល​មុន​រយៈ​ពេល​នៃ​​ការ​ណែនាំ​របស់​ទន្តពេទ្យ ពោល​គឺ​​មុន​រយៈ​ពេល​បី​ខែ។ ដូច​នេះ​អ្នក​ក៏​គប្បី​ត្រូវ​ប្ដូរ​ចេញ​ដែរ ព្រោះ​ថា​កន្លែង​សឹករិចរិល​នោះ​គឺ​​មិន​អាច​​សម្អាត​ដល់​​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ​ឡើយ​ ហើយ​ក៏​ពុំ​សូវ​មាន​ប្រសិទ្ធ​ភាព​​​កម្ចាត់​បាក់តេរី​បាន​ល្អ​នោះ​ដែរ។​​​

 

*មុន​ពេល​ដុស​សម្អាត​ធ្មេញ ដើម្បី​​ប្រាកដ​​​ថា​ច្រាស​ដុស​ធ្មេញ​ពុំ​មាន​បាក់តេរី គួរ​លាង​សម្អាត​វា​ឲ្យ​បាន​ស្អាត​មុន​ប្រើ​។​ ក្រោយ​​ប្រើ​​រួច​ក៏​គប្បី​លាង​សម្អាត​ច្រាស​ដុស​ធ្មេញ​អ្នក​ជា​និច្ច​ និង​ទុក​ដាក់​កន្លែង​​ដែល​មាន​ខ្យល់​ចេញ​ចូល (ជៀស​វាង​ទុក​នៅ​ក្នុង​ប្រអប់​ឬ​បំពង់​បិទ​ជិត) ធ្វើ​ដូច​នេះ​វា​​ជួយ​សុខភាព​មាត់​ធ្មេញ​ចៀស​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ដោយ​មេរោគ។

 

*ដុស​ធ្មេញ​​ជា​ប្រចាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជា​មួយ​សរសៃ​ច្រាស​ទន់។ ទំហំ​នឹង​រូបរាង​ច្រាស​គួរ​សម​ល្មម​នឹង​មាត់​​ដែល​សម្អាត​សព្វ​ទី​កន្លែង​ក្នុង​មាត់​បាន។

 

 

 

*របៀប​ដុស​ធ្មេញ​​ឲ្យ​មាន​ប្រសិទ្ធភាព

 

-ដាក់​ច្រាស​ដុស​ធ្មេញ​តាម​បណ្ដោយ​អញ្ចាញ​ធ្មេញ​ចំណុច​៤៥​ដឺក្រេ​

-​ដុស​ធ្មេញ​​ត្រង់​​​កន្លែង​​មួយ​ទៅ​មុខ​ទៅ​ក្រោយ​ផ្នែក​ខាង​ក្រៅ ​ផ្នែក​ខាង​ក្នុង ​និង​ចន្លោះ​ធ្មេញ​ឲ្យ​សព្វ

-​​ដុស​ធ្មេញ​​ផ្នែក​ខាង​ក្រោយ​ធ្មេញ ដោយ​បញ្ឈរ​ច្រាស​​រួច​ដុស​ពី​លើ​ចុះ​ក្រោម​ថ្នម​ៗ

​-ចុង​ក្រោយ​ដុស​សម្អាត​​ផ្ទៃ​អណ្ដាត​ ដើម្បី​កម្ចាត់​បាក់តេរី ​និង​ធ្វើ​ឲ្យ​ដង្ហើម​ស្រស់​ថ្លា៕

 

ចុច​អាន៖ ប្រទះ​ឃើញ​ធ្មេញ​អាយុជាង​៥​សែន​ឆ្នាំ​មុន​របស់​មនុស្ស​សម័យ​បុរាណ​

ចុច​អាន៖ បុរស​ម្នាក់​បាត់​ការ​ចង​ចាំ​បន្ទាប់​ពី​ចូល​ព្យាបាល​នៅ​​គ្លីនិក​ធ្មេញ

ចុចអាន៖​ រូបមន្ត​ងាយ​ៗ​បំបាត់​ការ​ឈឺ​ធ្មេញ​យ៉ាង​ឆាប់​រហ័ស

 

ប្រែ​សម្រួល៖ មាន​ រតនា ប្រភព៖ infinitesmiles, everydayhealth