Android ជំនាន់​ថ្មី​នឹង​ដាក់​ឲ្យ​ Update នៅ​​សប្ដាហ៍​ក្រោយ​​ មាន​មុខងារ​ថ្មី​ច្រើន​​

  • 2015-10-01 15:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android មួយ​ចំនួន​នឹង​អាច​ធ្វើ​ការ​ Update ទៅ​កាន់​ជំនាន់​ថ្មី​បាន ​​គឺ​ Android 6.0 Marshmallow ​នៅ​ក្នុង​សប្ដាហ៍​​ក្រោយ​​នេះ។

 

​ ក្រុមហ៊ុន Google ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​​ថា​​ Android 6.0 Marshmallow ​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​​ តែ​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​ថា ​ថ្ងៃ​ណា​នោះ​តែ។ ប៉ុន្តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​​បាន​ឲ្យ​ដឹង​​ថា ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​មួយ​នេះ​នឹង​​ដាក់​ឲ្យ​ធ្វើ​ការ​ Update នៅ​ថ្ងៃ​ទី​​៥ ខែ​តុលា​តទៅ។

 

​សម្រាប់​ឧបករណ៍​ដែល​អាច​ទទួល​បាន​ការ​ Update នេះ​មុន​គេ​​គឺ​​ស្មាតហ្វូន​ម៉ូដែល​ Nexus​ ដូច​ជា​ម៉ូដែល​ Nexus 5, 6, 7, និង 9។ សម្រាប់​ស្មាតហ្វូន​​ម៉ូដែល​ ​ HTC ​វិញ​ប្រហែល​ជា​នៅ​ថ្ងៃ​ទី​​២០ ខែ​តុលា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន HTC ​នៅ​លើ​បណ្ដាញ​ Twitter។ ចំណែក​ឯ​ម៉ូដែល​ផ្សេង​ទៀត​​គឺ​ពុំ​ទាន់​បាន​​បញ្ជាក់​នៅ​ឡើយ​​នោះ​ទេ។

 

​Android 6.0 Marshmallow ​គឺ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​សំខាន់ៗ​ដូច​ជា ​មុខងារ​គ្រប់​គ្រង​កម្មវិធី​ ​case-by-case app permission, ​បច្ចេកវិទ្យា​ស្គែន​ម្រាម​ដៃ​​,​ Google Play ​ជំនាន់​ថ្មី​មាន​ឈ្មោះ​ថា​​ Google Play on Tap,​ ​​​មុខងារ​សំចៃ​ថាមពល​ថ្ម​ Doze​, អាច​ប្រើ​ជា​មួយ​នឹង​មុខងារ​ចំណាយ​ប្រាក់​​ Android Pay​​ និង​មាន​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៀត។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​បាន​សន្យា​ផង​ដែរ​ថា​​ Marshmallow ​នឹង​បំពេញ​​នូវ​មុខងារ​ដែល​​​ខ្វះ​ខាត​នៅ​លើ​ Android ជំនាន់​មុន​ទាំង​អស់៕

 

អាន​បន្ត៖ Google បង្ហាញ​ទូរសព្ទ​ជំនាន់​ថ្មី​សាក​ថ្ម​តែ​១០​នាទី​ប្រើ​បាន​៧​ម៉ោង

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ bgr, christiantoday

អត្ថបទពេញនិយម
អត្ថបទថ្មី