Fan BingBing ថ្លែង​មិន​ចេញ​នៅ​ពេល​ត្រូវ​ក្មេង​​សួរ​ថា "អ៊ំ​ស្រី​ធាត់​ម្ល៉េះ?”

  • 2015-10-02 21:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ចិន Fan BingBing និង​មិត្ត​ប្រុស Li Chen បាន​​ចូល​រួម​លេង​ក្នុង​កម្មវិធី "Challenger Alliance” របស់​ប៉ុស្តិ៍​ទូរទស្សន៍ Zhejiang របស់​ចិន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខុស​ពី​សព្វ​មួយ​ដង​ដែល Fan BingBing តែង​តែ​ត្រូវ​បាន​ចាប់​ដៃ​គូ​មិត្ត​ប្រុស​នោះ លើក​នេះ​នាង​ត្រូវ​គេ​ចាត់​ឲ្យ​នៅ​ក្រុម​ជាមួយ Wu Yifan (Kris) វិញ។ បេសកកម្ម​របស់​ពួក​គេ​នោះ​គឺ នាំ​ក្មេង​តូច​មួយ​ក្រុម​ទៅ​ទស្សនា ទីក្រុង​បុរាណ។ នៅ​ទី​នោះ តារា​ជួរ​មុខ​របស់​វិស័យ​ភាពយន្ត​ចិន ហា​មាត់​និយាយ​លែង​ចេញ​នៅ​ពេល​ត្រូវ​​ក្មេង​ៗ​​ចំអក​ថា​មាន​រូបរាង​​ធាត់។

 

​​​

នៅ​ពេល​នោះ តារា​ដែល​មាន​ចំណូល​ខ្ពស់​ទី ៤ លើ​ពិភពលោក​ បាន​ឱប​ក្មេង​នោះ​ជាប់​ខ្លួន ហើយ​​គិត​ថា ក្មេង​នោះ​មិន​ស្គាល់​នាង។ តែ​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល ក្មេង​នោះ​បាន​សួរ​ថា "ម៉េច​បាន​ពូ Li Chen អត់​​នៅ​ទី​នេះ? ខ្ញុំ​ធ្លាប់​បាន​មើល​​រឿង "The Empress of China” របស់​អ៊ំ​សម្ដែង​ហើយ។ ម៉េច​ឥលូវ​អ៊ំ​​ធាត់​ម្ល៉េះ? “ នៅ​ពេល​នោះ Fan Bing Bing តក់​ស្លុត និង​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​នោះ​ទេ។

 

ក្រៅ​ពី​នោះ នៅ​ពេល​ធ្វើ​បេសកកម្ម​លើក​ទី​មួយ Fan Bing Bing បាន​​ជួប​​រឿង​អស់​សំណើច​ជា​ច្រើន។ អតីត​សមាជិក​ក្រុម​ចម្រៀង EXO បាន​​បង្ហាញ​រូប​ថត​របស់​ខ្លួន​ឲ្យ​ទៅ​ក្មេង​ស្រី​ម្នាក់​មើល និង​បាន​​ប្រាប់​នាង​ឲ្យ​ហៅ​ថា "បង​សង្ហា"។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ក្មេង​មួយ​ក្រុម​បាន​នាំ​គ្នា​ហៅ​ព្រម​គ្នា​ថា "ពូ​សង្ហា"។ Fan Bing Bing ក៏​ត្រូវ​គេ​ហៅ​ថា "មីង Bing Bing” ដែរ៕

 

តារា​ដែល​ចូល​លេង​កម្មវិធី "Challenger Alliance” 

 

 

ចុចអាន៖Fan Bing Bing ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត​ពេល​គិត​លេខ​​អន់​ជាង​ក្មេង​ថ្នាក់​ទី​មួយ​​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ QQ