Fan Bing Bing ធ្វើឲ្យគេហួសចិត្តពេលគិតលេខអន់ជាងក្មេងថ្នាក់ទីមួយ
- 2015-09-14 16:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bing Bing ធ្វើឲ្យគេហួសចិត្តពេលគិតលេខអន់ជាងក្មេងថ្នាក់ទីមួយ
ចន្លោះមិនឃើញ
តារាសម្ដែងចិន Fan Bingbing បានទទួលស្គាល់ថាខ្លួនរៀនអន់គណិតវិទ្យាតាំងពីក្មេងមកម្ល៉េះ ដោយមិនដែលទទួលបានពិន្ទុលើសពី២១(លើ ១០០)នោះទេ ទោះបីជាមុខវិជ្ជាអក្សរសាស្ត្រខ្លួនរៀនពូកែក៏ដោយ។
ថ្មីៗនេះកម្មវិធី "The Challenger” មានការចូលរួមពីសំណាក់តារាល្បីជាច្រើនដូចជា Fan Bing Bing, Li Chen, Kris(Wu Yifan) និង Lin Gengxin។ នៅក្នុងកម្មវិធីនេះតារាដែលចូលរួមមិនត្រឹមតែត្រូវប្រើកម្លាំងដើម្បីប្រកួតគ្នានោះទេគឺត្រូវតែចេះប្រើប្រាជ្ញាទៀតផង។ នៅក្នុងភាគថ្មីនេះតារាទាំងអស់គឺត្រូវតម្រូវឲ្យគិតលេខនៅក្នុងល្បែងមួយ។
អ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលនោះគឺតារាសម្ដែងស្រស់ស្អាត Fan Bing Bing មិនអាចគិតលេខរបស់ក្មេងថ្នាក់បឋមបាន។ ជាក់ស្ដែងគឺនៅពេលដែលកម្មវិធីឲ្យតារារូបនេះគិតលេខ ថាតើ ១៥- ៨ ស្មើនឹងប៉ុន្មាននាងបានឆ្លើយថា ១៥-៨ = ៥។ នៅពេលនោះសមាជិកក្នុងក្រុមរបស់ Bing Bing បានមានការហួសចិត្តជាខ្លាំង។
នៅពេលដែលដឹងថាខ្លួនឯងឆ្លើយខុសតារាត្រកូល Fan បានញញឹមញញែមបកស្រាយថា "តាំងពីក្មេងមកខ្ញុំមិនដែលរៀនពូកែគណិតវិទ្យានោះទេ គឺមិនដែលបានលើសពី ២១(លើ១០០) ពិន្ទុនោះឡើយ"។
ក្រោយពេលកម្មវិធីនេះត្រូវបានចាក់ផ្សាយ តារាសម្ដែងស្រីដែលមានចំណូលខ្ពស់លំដាប់ទី៤ក្នុងពិភពលោករូបនេះ ត្រូវអ្នកប្រើអ៊ីនធឺណិតវាយប្រហារយ៉ាងចាស់ដៃដោយបានបញ្ចេញមតិដូចជា "Fan Bing Bing រៀនអន់ជាងក្មេងបឋមទៅទៀត", “ខ្ញុំដឹងថាតារាភាគច្រើនគឺរៀនមិនសូវពូកែទេ តែក្នុងករណីរបស់ Fan Bing Bing គឺវាហួសហេតុពេកហើយ" ៕
ចុចអាន៖Fan Bingbing បង្អួតសាច់ទ្រូងណែនក្បំក្នុងសំលៀកបំពាក់ទាន់សម័យលើទស្សនាវដ្ដី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ yahoo