ឈុតថើបមាត់របស់ Hyunyoung ធ្វើឱ្យអ្នកគាំទ្រមើលមិនដាក់ភ្នែក
- 2015-10-03 17:12:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតថើបមាត់របស់ Hyunyoung ធ្វើឱ្យអ្នកគាំទ្រមើលមិនដាក់ភ្នែក
ចន្លោះមិនឃើញ
សមាជិកក្រុម Rainbow កញ្ញា Hyunyoung បានចូលសម្ដែងក្នុងខ្សែភាពយន្តរឿងភាគមួយក្រោមចំណងជើងថា “Makdoemokeun Yeongessi” កាលពីពេលកន្លងទៅ ដែលក្នុងសាច់រឿងនោះមានឈុតចុងក្រោយមួយបឺតមាត់គ្នាញាក់សាច់តែម្ដងរវាងតារាចម្រៀងរូបនេះជាមួយបុរសម្នាក់។
ឈុតឆាកស្រៀវស្រើបលាយឡំនឹងការកំប្លែងនេះដែរ ត្រូវបានអ្នកគាំទ្រតារាចម្រៀងខាងលើភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាវាលើកទីមួយហើយដែល Hyunyoung សម្ដែងដូច្នេះ។ និយាយពីឈុតនោះបន្តិច តារាចម្រៀងសាច់ខ្ចីរូបនេះស្រវឹងស្រាហើយដើរឡើងជណ្ដើរជាមួយបុរសម្នាក់។ ដើរបានត្រឹមពាក់កណ្ដាលជណ្ដើរ Hyunyoung បានស្កាត់មុខបុរសម្នាក់នោះដើម្បីនិយាយគ្នាបន្តិច។ ភ្លាមនោះ តារាចម្រៀងក្រុម Rainbow ខាងលើក៏បានរអិលធ្លាក់មកជិតតួប្រុសហើយក៏ចាប់ផ្ដើមថើបមាត់គ្នាយ៉ាងរោលរាល ទោះជាមានមនុស្សដើរចុះឡើងយ៉ាងណាក៏ដោយ។
ចង់ដឹងច្បាស់ថាការថើបមាត់នោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ koreaboo