ស្ងាត់ៗ Minzy បោះទុនបើកសាលាបង្រៀនរាំដោយខ្លួនឯង
- 2015-10-06 16:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Minzy បោះទុនបើកសាលាបង្រៀនរាំដោយខ្លួនឯង
ចន្លោះមិនឃើញ
សមាជិកក្រុម 2NE1 Minzy ត្រូវគេទទួលស្គាល់យូរមកហើយថា ជាតារាដែលមានទេពកោសល្យខាងរាំ។ កាលពីថ្ងៃទី ៥ ខែ តុលាម្សិលមិញតារាស្រីវ័យក្មេងរូបនេះ បានប្រកាសព័ត៌មាននៅលើគណនី Instagram និងTwitter របស់ខ្លួនថា នាងបានបើកសាលាបង្រៀនរាំដោយខ្លួនឯងសម្រាប់ថ្នាក់បណ្ដុះបណ្ដាលនៅទីក្រុងសេអ៊ូលដែលមានឈ្មោះថា "Millennium Dance Academy” ។
នៅលើបណ្ដាញសង្គម Instagram សមាជិកក្មេងជាងគេក្នុងក្រុម 2NE1 រូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងសាលាថ្មីនិងបានសរសេររៀបរាប់ថា៖ "ខ្ញុំនៅ @millennium_dance_academy របស់ខ្ញុំ"។
ចំណែកឯនៅលើបណ្ដាញ Twitter តារាវ័យ ២១ឆ្នាំ Minzy ក៏បានបង្ហោះរូបមួយសន្លឹកដូចគ្នាជាមួយកាដូមួយចំនួនដែលអ្នកគាំទ្ររបស់នាងជូន អបអរក្នុងថ្ងៃដ៏ពិសេសនិងសរសេរភ្ជាប់ថា ៖ "អរគុណសម្រាប់ការគាំទ្រពីគ្រប់គ្នានៅ http://Kongminzy.com !!!!❤❤❤#ចូលមកហាត់រាំទាំងអស់គ្នានៅ @Millennium_D_A” ។
ការបើកសាលាបង្រៀនរាំនេះគឺជាគម្រោងការងារផ្ទាល់របស់ Minzy ដែលមិននៅស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ឡើយ ៕
ចុចអាន៖YG គ្មានគម្រោងចេញអាល់ប៊ុមថ្មីឲ្យ 2NE1 ខណៈកុងត្រាសល់តែមួយឆ្នាំ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖soompi