ដឹងប្រទេសណានិយមរថយន្តម៉ាកអ្វីជាងគេទេ?
- 2015-10-13 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងប្រទេសណានិយមរថយន្តម៉ាកអ្វីជាងគេទេ?
ចន្លោះមិនឃើញ
តើប្រិយមិត្តមានឆ្ងល់ទេថា ប្រទេសណានិយមប្រើរថយន្តម៉ាក់អ្វីទេ? បើអ្នកចង់ដឹង នេះនែ ជាប្រភេទរថយន្តផ្សេងៗដែលលក់ដាច់ជាងគេបំផុតក្នុងប្រទេសមួយចំនួន៖
រថយន្ត Ford F-Series៖ សហរដ្ឋអាមេរិក វាដូចជាគួរឲ្យផ្អើលដែរ ប៉ុន្តែជាការពិត រថយន្តនេះលក់ដាច់ណាស់នៅសហរដ្ឋអាមេរិក។
រថយន្ត Hyundai Elantra៖ កាណាដា មិនដឹងថា អ្នកចូលចិត្តរថយន្ត Elantra ដែរឬទេ ប៉ុន្តែនៅប្រទេសកាណាដា មានគេនិយមជិះច្រើន។
រថយន្ត VW Lavida៖ ចិន ជារថយន្តដែលបានផលិតចេញពីរោងចក្រនៅចិនតាំងពីឆ្នាំ២០០៨ និងពេញនិយមខ្លាំងនៅចិន។
រថយន្ត Peugeot 207៖ បារាំង ជារថយន្តស្ទីលបុរាណ តែវាស៊ីគ្នានឹងប្រទេសនិយមស្ទីលបុរាណដូចបារាំងដែរ។
រថយន្ត Ford Fiesta៖ ចក្រភពអង់គ្លេស និងប៊ុលហ្គារី ជាភេទរថយន្ត Ford ដ៏តូចច្រឡឹង តែនិយមប្រើនៅចក្រភពអង់គ្លេស និងប៊ុលហ្គារី
រថយន្ត Toyota Land Cruiser៖ ហ្គាតា, អារ៉ាប់រួម និងសូម៉ាលី ប្រទេសស្ថិតនៅខាងមជ្ឈិមបូព៌ាទាំងនេះចូលចិត្តរថយន្ត Land Cruiser
រថយន្ត Toyota Yaris៖ អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា រថយន្តនេះលក់ដាច់ណាស់នៅប្រទេសប៉េរូ, ហ្គាតេម៉ាឡា, ម៉ាល់តា និងអូម៉ង់។
ចុចអាន៖ iPhone 6s ឆ្លាក់រូប វ្ល៉ាឌីមៀរពូទីន ចេញលក់ហើយ តែតម្លៃជាង ៣ ពាន់ដុល្លារ
ប្រភព៖ odometer