សិស្សសាលានៅចិន បើលួចមើលឯកសារពេលប្រឡងនឹងជាប់គុក៧ឆ្នាំ
- 2015-11-09 21:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សសាលានៅចិន បើលួចមើលឯកសារពេលប្រឡងនឹងជាប់គុក៧ឆ្នាំ
ចន្លោះមិនឃើញ
ប្រទេសចិនបានបោះឆ្នោតសម្រេចលើច្បាប់ថ្មីមួយ សម្រាប់សិស្សសាលាតាមសាកលវិទ្យាល័យទាំងអស់អនុវត្ត។ ដោយច្បាប់ថ្មីនេះបានចែងថាប្រសិនបើមានសិស្សណាហ៊ានលួចមើលឯកសារពេលប្រឡងនិងជាប់គុកយ៉ាងតិច៣ទៅ៧ឆ្នាំ ដោយមើលលើសកម្មភាពជាក់ស្ដែង។
អ្នកកាសែតរបស់ Shanghaiist បានបញ្ជាក់ចំពោះច្បាប់ថ្មីខាងលើថានេះជាការរឹតបណ្ដឹងថ្មីមួយសម្រាប់សិស្សសាលានៅប្រទេសចិនទាំងអស់ ដែលតែងតែប្រើល្បិចអំឡុងពេលប្រលង។ យុទ្ធសាស្ត្រនេះដែរ នឹងពង្រឹងវិស័យអប់រំរបស់ប្រទេសបានមួយកម្រិតទៀត ដើម្បីកុំឱ្យបច្ចេកវិទ្យានាសម័យបច្ចុប្បន្នអាចធ្វើឱ្យសិស្សមិនប្រឹងរៀនបាន។
នាពេលកន្លងមក សិស្សសាលានៅប្រទេសចិនទាំងអស់តែងតែប្រើល្បិចផ្សេងៗអំឡុងពេលប្រលង ដូចជាប្រើបច្ចេកវិទ្យាបំពាក់នៅតាមវ៉ែនតា ដាក់កាសនៅនឹងត្រចៀកនិងវិធីសាស្ត្រផ្សេងៗទៀត ដែលសុទ្ធសឹងតែអាចលួចលាក់ឯកសារចូលប្រលងបាន៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ stomp