កីឡាករ​បារាំង​​ទៅ​ដល់​​អង់គ្លេស ​ដាក់​កម្លាំង​​​​ការពារ​យ៉ាង​តឹងរ៉ឹង

  • 2015-11-17 16:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ចំនួន​២៣​នាក់​របស់​ជម្រើស​ជាតិ​បារាំង​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អង់គ្លេស​ហើយ កាល​ពី​ម្សិល​មិញ​ ដោយ​ដាក់​កម្លាំង​​ប្រដាប់​អាវុធ​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត តាំង​ពី​ចុះ​ពី​យន្តហោះ​រហូត​ដល់​កន្លែង​ហ្វឹកហាត់ មុន​ពួកគេ​​​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ម្ចាស់​ផ្ទះ​តោ​កំណាច​អង់គ្លេស​​នៅ​កីឡដ្ឋាន​ Wembley យប់​នេះ។

 

ខ្សែ​​បម្រើ​ Lassana Diarra (ឆ្វេង)

 

​​​ចំណែក​ឯ​ខ្សែ​​បម្រើ​ Lassana Diarra ​អតីត​​កីឡាករ​ក្រុម​ Chelsea, Arsenal និង​ Real Madrid ដែល​បាន​បាត់​បង់​ប្អូន​ជីដូន​មួយ​ស្រី​ Asta Diakité ​ដោយសារ​ស្លាប់​ក្នុង​ហេតុការណ៍​ភេរវកម្ម​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ប៉ារីស​នោះ ក៏​បាន​ចូល​រួម​ជាមួយ​ក្រុម​មាន់គក​បារាំង​ដែរ។

 

​ក្រុម​ជម្រើស​ជាតិ​បារាំង​ រួម​ទាំង​គ្រូ​បង្វឹក​លោក​  Didier Deschamps ត្រូវ​បាន​ក្បួន​ម៉ូតូ​ធំ​របស់​ប៉ូលិស ជួយ​ដង្ហែ​​តាម​រថយន្ត​ក្រុង​របស់​ក្រុម​ជាប់​ជានិច្ច​ តាំង​ពី​ព្រលាន​យន្តហោះ ​ដល់​សណ្ឋាគារ ​ហើយ​ពេល​ចេញ​ហ្វឹកហាត់ ​អាជ្ញាធរ​អង់គ្លេស បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ ​ជួយ​ការពារ​បន្ថែម​ទៀត។

 

​​ការ​ប្រកួត​រវាង​បារាំង​ និង​អង់គ្លេស នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​០៣:០០​នាទី​​យប់​នេះ៕

 

 

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ កីឡាករ​បារាំង​ ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ពេញ​ជើង មិន​ញញើត​ភេរវករ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទពេញនិយម