និរត្តន៍ សង្ឃឹមលើ Town
- 2015-11-18 13:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និរត្តន៍ សង្ឃឹមលើ Town
ចន្លោះមិនឃើញ
តារាចម្រៀងថ្មី និរត្តន៍ បាននិយាយថា នាងដាក់ក្ដីសង្ឃឹមទាំងស្រុងលើផលិតកម្ម Town ដែលអាចយឹតយោងឱ្យមានល្បីល្បាញដូចតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្មដែរ។
“ខ្ញុំមើលទៅផលិតកម្មមិនលម្អៀងទេ គ្រប់តារាចម្រៀងទាំងអស់សុទ្ធសឹងតែមានបទចេញជាបន្តបន្ទាប់ អញ្ចឹងខ្ញុំជឿជាក់"។ និរត្តន៍ ថ្លែងមកកាន់ Sabayរសៀលនេះ។ នាងបន្ថែមថា យ៉ាងហោចណាស់មានចម្រៀងចំនួន៦បទហើយ ដែលបានចេញលក់លើទីផ្សារនៅផលិតកម្ម ក្រោយត្រូវបានគណៈគ្រប់គ្រងមើលឃើញពីសមត្ថភាព និងផ្ដល់ឱកាសច្រៀងមួយរយៈចុងក្រោយនេះ។
ក្នុងនោះបទ"ទឹកភ្នែកនិស្សិត" និងបទ" ចង់ស្គាល់សង្សារបង" ត្រូវបានសាមីខ្លួនអះអាងថា មានការគាំទ្រសំណូមពរច្រើននៅតាមស្ថានីយវិទ្យុនានា រួមទាំងវិទ្យុ Town ដែលជាទីចាប់ផ្ដើមអាជីពពិធីកររបស់នាងទៀតផង។ ដោយឡែកឆាប់ៗនេះ ផលិតកម្មក៏នឹងមានបទចម្រៀងមួយចំនួនទៀតសម្រាប់អតីតជយលាភីចំណាត់ថ្នាក់លេខ ៣ កម្មវិធី"សំនៀងអាថ៌កំបាំង" ដែលមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ ខណៈកំពុងដំណើរការថត MV ចម្រៀងចេញរួចហើយ។
ទោះបីជាយ៉ាងណា និរត្ត៍ អះអាងថា នាងមោទនភាពដោយបានសម្រេចបំណងបានចូលច្រៀងក្នុងផលិតកម្មដូច្នេះ ដែលអាចនិយាយបានថា ជាជោគជ័យបណ្ដើរៗក្នុងជីវិតរបស់នាង ព្រោះធ្លាប់មានក្ដីសុបិនតាំងពីនៅក្មេងរហូតចូលដល់វ័យ ២៣ ឆ្នាំបានសម្រេចពិតមែនដោយពឹងផ្អែកលើទេពកោសល្យ និងការខិតខំប្រឹងប្រែង។ នាងបញ្ជាក់ថា៖" ខ្ញុំកាន់តែសប្បាយចិត្ត ពេលឃើញម្ដាយរបស់ខ្ញុំគាត់សប្បាយចិត្តដូចសព្វថ្ងៃ ព្រោះខ្ញុំមានតែគាត់ ឪពុកគាត់លាចាកលោកហើយ"៕
អានអត្ថបទ៖ ហ្សូណូ ទៅលក់កន្សែងរកលុយជួយលោកគ្រូ ជ័យ ប៊ុនឈឿ ល្ងាចនេះ
អានអត្ថបទ៖ សាឡាត់ ស្រីឡាង ក្រៅពីសិល្បៈ គឺជា Fan ផ្កាប់មុខក្រុមជម្រើសជាតិកម្ពុជា
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ