ក្មេង​​ស្រី​កូរ៉េ​​​​សម្ដែង​បទ "Hello” ផ្ទាល់​ក្នុង​កម្មវិធី Ellen Show

  • 2015-11-22 17:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ស្រី​កូរ៉េ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​រំជួយ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​កន្លង​មក​ជាមួយ​ការ​ច្រៀង​ឡើង​វិញ​នូវ​បទ "Hello” ទើប​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​កម្មវិធី "The Ellen DeGeneres Show”។

 

 

ពីរ​សប្ដាហ៍​មុន​នេះ សិស្ស​វិទ្យាល័យ​ម្នាក់​មាន​ឈ្មោះ​ថា Lydia Lee បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ក្នុង​នោះ​នាង​កំពុង​ច្រៀង​បទ "Hello” របស់​តារា​ចម្រៀង​អង់គ្លេស Adele ទៅ​លើ Youtube។ មក​ដល់​ពេល​នេះ​វីដេអូ​មួយ​នេះ​មាន​ចំនួន​អ្នក​ទស្សនា​ជាង ១២ លាន​ដង​​ហើយ។

 

​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​របស់​វីដេអូ​មួយ​នេះ Lydia ត្រូវ​បាន Ellen ចាប់​អារម្មណ៍។ កាល​ពី​ថ្ងៃ​សុក្រមុន​នេះ​​​ ក្មេង​ស្រី​ដែល​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន Ellen ដែល​ជា​ពិធី​ការិនី​​របស់​កម្មវិធី "The Ellen DeGeneres Show”​ អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​របស់​ខ្លួន។ បន្ទាប់​ពី​ជជែក​កម្សាន្ត​ជាមួយ​ពិធី​ករ​ប៉ុន្មាន​ម៉ាត់​ Lydia Lee បាន​កាន់​ក្បាល​​មេក្រូ​ដើរ​សម្ដៅ​​ទៅ​លើ​ឆាក​សម្ដែង​​បទ "Hello” ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​វត្តមាន​នៅ​ទី​នោះ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ឡើង​ពេញ​ស្ទូឌីយោ៕

 

[embed]https://youtu.be/_3EpMTHVV1E[/embed]

​​​

 

ចុចអាន៖ហេតុ​ផល​ស្រដៀង​គ្នា​ធ្វើ​ឲ្យ CTN និង ហង្ស​មាស ទិញ​កម្មវិធី​បរទេស!

 

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreaboo