EveryPhone ទូរសព្ទ Windows ដែលមានកម្រាស់ស្ដើងជាងគេបំផុត
- 2015-11-27 15:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EveryPhone ទូរសព្ទ Windows ដែលមានកម្រាស់ស្ដើងជាងគេបំផុត
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ ក្រុមហ៊ុនផលិតទូរសព្ទជប៉ុន Yamada Denki បានប្រកាសនូវទូរសព្ទដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 មួយម៉ូដែល ដែលមានកម្រាស់ស្ដើងជាងគេបំផុត។
បើតាមការប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថា ទូរសព្ទម៉ូដែល EveryPhone មានកម្រាស់ត្រឹមតែ៦,៩ម.ម ប៉ុណ្ណោះ ដោយស្ដើងជាងទូរសព្ទ Nokia Lumia 830 មានកម្រាស់៨,៥ម.ម ដែលធ្លាប់ជាទូរសព្ទ Windows ស្ដើងជាងគេ។ ក្រៅពីមានកម្រាស់ស្ដើង ទូរសព្ទនេះក៏មាននូវលក្ខណៈសម្បត្តិពិសេសៗផងដែរ ដូចជាមានបំពាក់នូវ Processor quad-core ប្រភេទ Qualcomm Snapdragon 410។ អេក្រង់ទំហំ៥,៥អ៊ីញមានកម្រិត Resolution ៧២០x១២៨០ភីកសែល ហើយទូរសព្ទនេះមានពីរពណ៌ឲ្យជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ស។
EveryPhone នេះក៏មានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ១៣MP និងកាមេរ៉ាខាងមុខសម្រាប់ថត Selfie មានទំហំ ៥MP។ ចំណែកឯ RAM មានទំហំ២GB អាចជួយឲ្យការធ្វើប្រតិបត្តិការប្រព្រឹត្តទៅបានរលូនល្អ មានអង្គចងចាំក្នុងម៉ាស៊ីនទំហំ៣២GBដែលអាចបន្ថែមបាន និងមានថ្មកម្លាំង២៦០០mAh។
ទូរសព្ទ EveryPhone នេះមានដាក់លក់នៅក្នុងប្រទេសជប៉ុនតម្លៃ ៣៩ ៨០០យេន ដែលប្រហាក់ប្រហែលនឹង៣២៤ដុល្លារសហរដ្ឋអាមេរិក៕
ចុចអាន៖ Tablet ថ្មីរបស់ក្រុមហ៊ុន Xiaomi មានរូបរាងដូចជា iPad mini បេះបិទ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena