អ្នកវិទ្យាសាស្ត្រស្រាយចម្ងល់ថាហេតុអ្វីបានមនុស្សខ្ពស់ពេកឆាប់ស្លាប់?
- 2015-12-03 21:36:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រស្រាយចម្ងល់ថាហេតុអ្វីបានមនុស្សខ្ពស់ពេកឆាប់ស្លាប់?
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា DNA របស់មនុស្សខ្ពស់ពេក ធំពេក អាចបណ្ដាលឲ្យពួកគេរស់នៅអាយុខ្លី ឬឆាប់ស្លាប់បាន ដោយសារហេតុផលខាងក្រោមនេះ។
ការសិក្សាស្រាវជ្រាវដែលបានពិសោធទៅលើហ្វូងសត្វចាបព្រៃ បានបង្ហាញឲ្យឃើញពីការផ្លាស់ប្ដូរក្នុង DNA ដែលបានភ្ជាប់ទៅនឹងភាពចាស់ និងអាយុរស់នៅក្នុងរាងកាយទំហំធំៗ។ ការស្រាវជ្រាវផ្ដោតសំខាន់ទៅលើកោសិកា Telomeres ជាសំណុំ DNA ពិសេសដែលសត្វទាំងអស់ រួមទាំងមនុស្សផង។ វាស្ថិតនៅចុងក្រូម៉ូសូម និងមានមុខងារដូចជាអ្នកការពារផ្នែកខាងចុងក្រូម៉ូសូមនោះដែរ។
លោក Pat Monaghan សាស្ត្រាចារ្យផ្នែកសត្តវិទ្យាប្រចាំសាកលវិទ្យាល័យ Glasgow ដែលត្រួតពិនិត្យមើលខាងវិភាគ Telomeres និយាយថា៖ "រាងកាយកាន់តែធំ មានន័យថា កោសិកាត្រូវបែងចែកកាន់តែច្រើន។ ជាលទ្ធផលសំណុំ Telomeres ចាប់ផ្ដើមខូចកាន់តែរហ័ស ហើយមុខងារកោសិកា និងជាលិកា ជាច្រើនទៀតកាន់តែថមថយទៅៗដែរ។ ហេតុផលអ្វីបានរាងកាយធំៗ មានតេឡូមែឆាប់ងាប់ទៅវិញ គឺវាទាក់ទងទៅនឹងការកើនឡើង នៃការខូចខាត DNA ដែលលូតលាស់ខ្លាំងនេះតែម្ដង"។
សាស្ត្រាចារ្យម្នាក់ទៀតលោក Thor Harald Ringsby ក៏បានបន្ថែមដែរថា៖ "លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ និងទូលំទូលាយណាស់។ ប៉ុន្តែការរកឃើញ មិនបានប្រាប់វិធីទប់ស្កាត់មិនឲ្យរាងកាយកាន់តែខ្ពស់នោះទេ"៕
ចុចអាន៖ បុរសមហាកម្ពស់ ជួបជាមួយមនុស្សទាបជាងគេលើលោក (វីដេអូ)
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ mirror