មើលក្រុមខ្លាំង១៦មកពី៦ប្រទេសសម្រាប់ប្រជែងជើងឯក MATIC 2016
- 2015-12-28 23:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលក្រុមខ្លាំង១៦មកពី៦ប្រទេសសម្រាប់ប្រជែងជើងឯក MATIC 2016
ចន្លោះមិនឃើញ
ការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់អន្ដរជាតិ MATIC2016 នៅប្រទេសឥណ្ឌូណេស៊ី នៅដើមឆ្នាំក្រោយនេះ បានរកឃើញក្រុមខ្លាំងទាំង១៦មកពីប្រទេសទាំង៦ហើយក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ GrandFinal MATIC Malaysia League ទើបបញ្ចប់ទៅកាលពីម្សិលមិញ។
-ម៉ាឡេស៊ី និង សឹង្ហបុរី (៤ក្រុម) ប្រទេសទាំងពីរធ្វើការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ជាមួយគ្នា ដូច្នេះក្រុមចំណាត់ថ្នាក់លេខ១និងលេខ២ តំណាងប្រទេសម៉ាឡេស៊ី ហើយជើងឯកឆ្នាំនេះបានទៅលើក្រុម EMO Team ជើងឯករងបានទៅលើ EDP Team AK។ ចំណែកលេង៣ និងលេខ៤បានទៅលើក្រុម Synthetic និង KAKICREW-WTO តំណាងក្រុមប្រទេសសឹង្ហបុរី។
-កម្ពុជា (២ក្រុម) ប្រទេសកម្ពុជាបានរកឃើញជើងឯកកីឡាអេឡិចត្រូនិកនេះកាលពីពាក់កណ្ដាលខែធ្នូកន្លងទៅក្នុងព្រឹត្តិការណ៍ CCC2015 NATIONAL FINAL ដែលរៀបចំឡើងនៅក្នុងកម្មវិធីបុណ្យសមុទ្រខេត្តកំពតកន្លងទៅ ក្នុងនោះជ័យលាភីជើងឯកបានទៅលើក្រុម NeverCare។ ចំណែកជើងឯករងបានទៅលើក្រុម Five Military ដូច្នេះក្រុមទាំងពីរត្រូវតំណាងកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ MATIC ក៏ដូចជាការពារតំណែងជើងឯកឆ្នាំចាស់ផងដែរ។
-ថៃ (៣ក្រុម) ថៃមាន៣ក្រុមទៅចូលរួម ខណៈការប្រកួតព្រឹត្តិការណ៍ក្នុងស្រុកបញ្ចប់តាំងពីខែតុលាមកម្លេះក្នុងនោះជើងឯកបានទៅលើក្រុម Superior ជើងឯករងបានទៅលើក្រុម Estrell Tikie មួយក្រុមទៀតគឺ Professor ។
-ចិន (២ក្រុម) សម្រាប់ឆ្នាំនេះប្រទេសចិនមានតែ២ក្រុមប៉ុណ្ណោះចូលរួមប្រកួតគឺ Langzu និង Over/Strong
-ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះមាន៥ក្រុម) ងាកទៅកាន់ខាងម្ចាស់ផ្ទះវិញហាក់មានប្រៀបជាងបណ្ដាប្រទេសដ៏ទៃបន្ដិចដោយទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះផងនិងមានរហូតដល់ទៅ៥ក្រុម ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ការប្រកួតកន្លងមក ខណៈចិនធ្លាប់មាន៤ក្រុមប៉ុណ្ណោះកាលទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០១៥កន្លងទៅ។ ក្រុមទាំង៥របស់ឥណ្ឌូណេស៊ីរួមមាន៖ Rival-Q, Rival-VX, BEAT, EQUALIZER-NX និង K.O.N ។
ការប្រកួត MATIC2016 ដែលជាលើកទី៥នេះមានក្រុមចូលរួមមកពីប្រទេសចំនួន៦នៅតំបន់អាស៊ីរួមមាន៖ កម្ពុជា ចិន ថៃ ម៉ាឡេស៊ី សឹង្ហបុរី និង ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ ខណៈកោះតៃវ៉ាន់អវត្តមានមិនបានចូលរួមនោះឡើយនៅឆ្នាំនេះដោយរៀបចំការប្រកួតជម្រុះមិនទាន់៕
អត្ថបទ៖ អ៊ៅ លីហ៊រ