Mekong Tigers បន្ត​យក​ឈ្នះ CCPL Warriors មុន​ឡើង​វគ្គ​ Playoffs

  • 2014-10-22 17:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Mekong Tigers បាន​បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​លើ​ក្រុម​ CCPL Warriors ក្នុង​លទ្ធផល​ ៧៧​ ទល់​នឹង​ ៦៩​ សម្រាប់​ការ​ប្រកួត​កាល​ពី​ព្រលប់​ម្សិល​មិញ​នេះ​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ នា​ការ​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នៃ​លីក​បាល់​បោះ​ជាតិ​ឆ្នាំ​២០១៤។

 

យ៉ាងណាក្ដី​ លទ្ធផល​ចាញ់​‑ឈ្នះ​នេះ​មិន​បាន​បង្អាក់​ដំណើរ​របស់​ក្រុម​ទាំង​ពីរ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ​ ពីព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​ពិន្ទុ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឈាន​ជើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ទៅ​ហើយ។

 

 

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ជា​ការ​ប្រកួត​គូ​ចុង​ក្រោយ​នៃ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​រវាង​ក្រុម​ Emperors ​នឹង​ Sabay Tiger Mosquitoes (Sabay មូស​ខ្លា)។ ក្រុម​ទាំង​ពីរ​នេះ​ក៏​សុទ្ធ​បាន​កក់​កៅអី​សម្រាប់​វគ្គ​ Playoffs រួច​រាល់​ហើយ ​ដែរ​ តែ​យ៉ាងណាក្ដី​ ក្រុម​ទាំង​ពីរ​ក៏​នៅ​តែ​ចង់​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ដដែល។

 

ព័ត៌មាន​កីឡា​ច្រើន​ទៀត ​សូម​ចុច...

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី