ក្រុម E-Sports កម្ពុជា​ឡើង​វគ្គ​៨​ក្រុម​ពាន​ MATIC 2016 ទាំង​ពីរ​ក្រុម​តែ​ម្តង

  • 2016-01-17 15:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រុម​កីឡា​ E-Sports កម្ពុជា​គឺ​ Never Care និង​ Five Military បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​ បន្ទាប់​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​៧​ប្រកួត​ម្នាក់​កាល​ពី​​ម្សិល​មិញ​រហូត​ដល់​យប់​ប្រហែល​ជា​ម៉ោង​១០។

 

 

ឆ្លង​កាត់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​A ចំនួន​៧​ប្រកួត ក្រុម​ខ្លាំង​កម្ពុជាគឺ Never Care ឈ្នះ​ចំនួន​៦​ប្រកួត​ និង​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។ ចំណែក​ក្រុម​ Five Military របស់​កម្ពុជា​វិញ​ស្ថិត​នៅ​ក្នុង​ពូល B ដោយ​ឆ្លង​កាត់​៧​ប្រកួត​គឺ​ឈ្នះ​ចំនួន​៥​ប្រកួត​ និង​ចាញ់​២​ប្រកួត។ ក្រុម​ទាំង​ពីរ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដោយ​ត្រូវ​បន្ត​ការ​ប្រកួត​ថ្ងៃ​នេះ​ទៀត។

 

ប្រាក់​រង្វាន់ MATIC ឆ្នាំនេះ​សរុប​មាន​ចំនួន​ ៣០០០០​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ចែក​ជា​២​ប្រភេទ​វិញ្ញាសា​គឺ​ការ​ប្រកួត​ជា​ក្រុម​ និង​ឯកត្តជន។ ជយលាភីជា​ក្រុម​ ជើងឯក​ : ១៥០០០ដុល្លារអាមេរិក​ ជើង​ឯក​រង​ : ៧០០០ដុល្លារ​អាមេរិក​ លេខ​៣ : ៤០០០​ដុល្លារ​អាមេរិក​ និង​លេខ​៤ : ២៥០០​ដុល្លារ​អាមេរិក​។ ចំពោះ​ ជយលាភី​ឯកត្តជន​ ជើង​ឯក : ៥០០​ ដុល្លារ​អាមេរិក​ ជើង​ឯក​រង​ : ៤០០ ដុល្លារ​អាមេរិក​ លេខ​៣​ : ៣០០ ដុល្លារ​អាមេរិក​ លេខ​៤ : ២០០ ដុល្លារ​អាមេរិក​ និង​លេខ៥ : ១០០ ដុល្លារអាមេរិក៕

 

 

 

 
 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម