២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រគំតន្ត្រី​ Show Off នឹង​​មកដល់​កក្រើក​កោះ​ពេជ្រ

  • 2016-01-19 23:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ Show Off នៅ​ថ្ងៃ​ទី២១ ​មករា​ ២០១៦ ​ខាង​មុខ​នេះ​?​

 

Sabay បាន​បង្កើត​​ឆាក​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក​គ្រប់​គ្នា​ដែល​ចូលចិត្ត​និង​គាំ​ទ្រ​បទ​ចម្រៀង Original​ ។ ​យើង​អាច​ចែក​រំលែក​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​នោះ​ ដោយ​មាន​ការ​ចូលរួម​ពី​សិល្បករ​ក្មេង​ៗ​​​ដែល​មាន​ទេពកោសល្យ​រៀង​ៗ​ខ្លួន​​ដូច​ជា ​កញ្ញា​ រុន​ ស៊ីរ៉ា ក្រុម​ចម្រៀង​អង្រួន​បេះដូង Cage Pitch តារា​ចម្រៀងពី​ Klap YaHandz, Bross La, ក្រុម​ De5inite, Sed2R និង​អ្នក​ចាក់​ភ្លេង​វ័យ​ក្មេង​ ​EDM​ Cambodia ។

 

ចូលរួមទស្សនាការប្រគំតន្រី Show off ដោយសេរី និងឥតគិតថ្លៃ! ការប្រគំតន្រី Show off គឺជាការប្រគំតន្ត្រីអ្នកចម្រៀងឯករាជលើកទី ១ នៅភ្នំពេញ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦។ Sabay បានរៀបចំព្រឹត្តិការណ៍មួយនេះឡើងដើម្បីឲ្យយុវវ័យជំនាន់ថ្មីដែលស្រលាញ់បទចម្រៀង Original មកជួបជុំគ្នាដើម្បីឡើងបង្ហាញសមត្ថភាព បង្កើតភាពសប្បាយរីករាយ បង្កើនមិត្តភាព និងបង្ហាញពីទំហំនៃការស្រលាញ់សិល្បៈចម្រៀងខ្មែរ ក្រោមអត្ថន័យចែករំលែកនៃក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកRun Syra . CagePitch . SED2R . KlapYaHandz . EDM Cambodia . De5inite Fan-Page . Bross La Khmer Music#ShowoffSabay #indieMovement #concert #BackYard #cityhalkohpich

Posted by sabay on Tuesday, January 19, 2016

 

មក​ជួប​ជុំ​គ្នា​កុំ​ខាន​ដើម្បី​​ទទួល​យក​ភាព​សប្បាយ​រីករាយ​ដែល​ធានា​ថា​​បំភ្លេច​មិន​បាន​ជាមួយ​នឹង​សិល្បករ​ឆ្នើម​ៗ​ជំនាន់​ថ្មី​របស់​យើង​​​​នៅ​ឆាក​តន្ត្រី​ Show Off​ ដែល​មាន​ទីតាំង​នៅ​កោះ​ពេជ្រ​ក្រោយ​ City Hall ទាំង​អស់​គ្នា!

 

 

 

 

 

 

 

 

 

 

SHOW OFF! Let's celebrate Peace, Love, Music and Dance together!21 JAN. 2016 | The Backyard of City Hall, Koh...

Posted by Sabay Magz on Friday, January 15, 2016

 

អត្ថបទ​៖​ និតា