Sabay មូស​ខ្លា​ បន្ត​ជ័យ​ជម្នះ​ទី​៣​ ​មុន​លេង​វគ្គ​ Playoffs

  • 2014-10-23 15:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Sabay Tiger Mosquitoes (Sabay មូស​ខ្លា) បាន​បន្ត​ជ័យ​ជម្នះ​ទី៣​របស់​ខ្លួន​ជាប់ៗ​គ្នា​លើ​ក្រុម​ខ្លាំង​ Emperors នា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​លីក​បាល់​បោះ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ ដោយ​លទ្ធផល​ ៥៥​ ទល់​នឹង​២៥។

 

Sabay មូស​ខ្លា​ បាន​ដាក់​កីឡាករ​សំខាន់ៗ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ​ ស្រប​ពេល​ដែល​ក្រុម​ខ្លាំង​ Emperors បាន​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​របស់​ខ្លួន​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លេង​នៅ​វគ្គ​ Playoffs ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

ក្រុម​ទាំង​៨​ដែល​នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ Playoffs នា​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​រួម​មាន៖

-Davies Paints vs CCPL Warriors

-Emperors vs Sabay Tiger Mosquitoes

-Pate 310 vs Smart Dragons

-Mekong Tigers vs Extra Joss Fighters

 

 

អត្ថបទ៖ អៀង សូទ្រី