បរមី មុខដូចតួថៃ គ្រងតួឯក៣រឿងក្រោយចូលសិល្បៈជាងកន្លះឆ្នាំ
- 2016-02-12 15:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរមី មុខដូចតួថៃ គ្រងតួឯក៣រឿងក្រោយចូលសិល្បៈជាងកន្លះឆ្នាំ
ចន្លោះមិនឃើញ
ដើមខែកុម្ភៈ ស្រីស្អាត គឹម ច័ន្ទបរមី ដែលមុខដូចតួថៃគ្រងតំណែងតួឯក៣រឿងជាប់គ្នា ក្រោយប្រឡូកសិល្បៈត្រឹមជាងកន្លះឆ្នាំ។ នេះបើតាមសាមីខ្លួន។
ស្រីស្អាតភាគច្រើនប្រិយមិត្តតែងច្រឡំថាជាកូនកាត់នេះថ្លែងថា៖ " ចាសបង...ដើមខែនេះរវល់ណាស់បង រកពេលសម្រាកគ្មានទេ ព្រោះទទួលបានតំណែងតួឯក៣ រឿងឯនោះបង ហើយខ្ញុំមិនមែនជាកូនកាត់អីទេបង គ្រាន់តែមើលមុខខ្ញុំ ភាគច្រើនមានគេច្រឡំថាស្រដៀងថៃ"។
គឹម ច័ន្ទបរមី ហៅអា Boy បន្តទៀតថា ៣រឿងមានដូចជាថតឲ្យប៉ុស្តិ៍លេខ៥ មួយទៀតថតតួឯកជាមួយម្ចាស់ផលិតកម្ម BKS ដែលទើបនឹងក្រុងពាលីព្រឹកមិញនេះនៅផ្ទះម្ចាស់ផលិតកម្មតែម្តង និងថតរឿងភាគឲ្យទូរទស្សន៍អាស៊ីអាគ្នេយ៍។
បរមី បន្ថែម៖ "ទីផ្សារឆ្នាំ២០១៦ នេះ គឺកាក់កបជាងឆ្នាំចាស់បង...ខ្ញុំបានសម្ដែងជាតួឯកផង បានថតស្ប៉ត និងដើរម៉ូដផ្សេងទៀត ម្យ៉ាងមានអ្នកស្គាល់ខ្ញុំច្រើនជាងមុនដែរបង"។
អតីត Freshie Top ១០ រដូវកាលទី១៣នេះ មានស្រុកកំណើតនៅទីក្រុងភ្នំពេញមានបងប្អូនបីនាក់ នាងជាកូនបង។ ឪពុកជាអ្នករកស៊ីដីធ្លី ម្ដាយជាគិលានុបដ្ឋាយិកា ហើយសព្វថ្ងៃ បរមី កំពុងបន្តរៀនអក្សរសាស្ត្រជប៉ុន និងភាសាអង់គ្លេស៕
“ពេលវេលា” ធ្វើឲ្យបុរសសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ ទទួលការងារសិល្បៈឥតដាច់
អត្ថបទ៖ ថា ម៉ាលីដា