ព្រឹកនេះសី Chinlon កម្ពុជាប៉ះកូរ៉េខាងត្បូងនៅមីយ៉ាន់ម៉ា
- 2016-02-16 16:02:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះសី Chinlon កម្ពុជាប៉ះកូរ៉េខាងត្បូងនៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
ក្រុមកីឡាស៊ី Chinlon កម្ពុជា នឹងប្រកួតជាមួយក្រុមកីឡាស៊ី Chinlon ប្រទេសកូរ៉េខាងត្បូងនាវេលាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅប្រទេសមីយ៉ាន់ម៉ាក្នុងកម្មវិធី Asian Chinlone Championship 2016។
លោក ជាតិ ខេមរា គ្រូបង្ហាត់កីឡាសីប៉ាក់តាក្រកម្ពុជាបានឲ្យដឹងថា ព្រឹកថ្ងៃនេះក្រុមកីឡាសី Chinlon របស់លោក នឹងប៉ះក្រុមកីឡាស៊ី Chinlon របស់ប្រទេសកូរ៉េខាងត្បូង។ ជួបជាមួយដៃគូមួយនេះ ក្រុមរបស់លោកមិនព្រួយបារម្ភខ្លាំងឡើយ។
លោកបន្តថា ក្នុងកម្មវិធីប្រកួតនេះក្រុមរបស់លោកមានសង្ឃឹមថា នឹងអាចឈ្នះមេដាយ ទោះមានប្រទេសចូលរួមប្រកួតច្រើនក៏ដោយ។ ប្រភេទកីឡាសី Chinlon នារី ដែលចូលរួមប្រកួតមានចំនួន១២ប្រទេស ស្របពេលផ្នែកបុរសមានចំនួន១៣ប្រទេស។
ក្រុមកីឡាស៊ីប៉ាក់តាក្រកម្ពុជាបានចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា