ភរិយារបស់កីឡាករជម្រើស៣នាក់ប្រាប់ពីរឿងយកកូន
- 2016-02-27 14:56:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយារបស់កីឡាករជម្រើស៣នាក់ប្រាប់ពីរឿងយកកូន
ចន្លោះមិនឃើញ
ភរិយារបស់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា៣រូបបាននិយាយជុំវិញការយកកូន បន្ទាប់ពីពួកគេបានរៀបការកាលពីពេលចុងឆ្នាំ២០១៥កន្លងទៅ។
សុខ សុជាតា ភរិយារបស់ សុខ សុវណ្ណ ដែលជាខ្សែការពារជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរបានឲ្យដឹងថា ពួកនាងចង់បានកូនដែរ បន្ទាប់ពីរៀបការហើយកាលពីឆ្នាំ២០១៥កន្លងទៅ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មាននៅឡើយទេ។ សុខ សុវណ្ណ និង សុខ សុជាតា បានរៀបការកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។
ភរិយារបស់ខ្សែការពារអគ្គស្នងការដ្ឋាននគរបាលជាតិ សាយ ពិសិដ្ឋ គឺកីឡាការិនីសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ងួន ច័ន្ទបូរមីពេលនេះមានផ្ទៃពោះហើយ។ បូរមីបានប្រាប់ថា ៖«យកឆ្នាំនេះហើយ ហើយឥឡូវក៏កំពុងតែមានបង មិនចង់លាក់បាំងនឹងអ្នករាល់គ្នាទេ តែហេតុផលមួយចំនួនធ្វើឲ្យខ្ញុំមិនចង់បញ្ចេញ»។ សាយ ពិសិដ្ឋ និង ងួន ច័ន្ទបូរមី បានរៀបការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។
ចំណែកខ្សែបម្រើការពារបឹងកេតអង្គរ និងជម្រើសជាតិ រស់ សំអឿន វិញ ភរិយារបស់គេបានប្រាប់ថា ៖«ឆ្នាំហ្នឹងអត់ទាន់យកទេបង ព្រោះជាន់ឆ្នាំខ្ញុំ តែប្រហែលឆ្នាំក្រោយបានខ្ញុំយក»។ រស់ សំអឿន និងយូ បូណ៌មី បានរៀបការកាលពីរាត្រីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា