Davies Paints និង​Sabay មូស​ខ្លា​ បង្កើន​ទំនុក​ចិត្ត​​ខ្ពស់​ក្រោយ​​ឈ្នះ​ជើង​ទី​១​វគ្គ​ Playoffs

  • 2014-10-26 15:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​តាន​តឹង​ក្នុង​លីក​បាល់​បោះ​ជាតិ​ Angkor Cambodian Basketball League​ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ កាល​ពី​ម្សិល​មិញ​នេះ​​ ក្រុម​ខ្លាំង​ Davies Paints និង​ក្រុម​ Sabay Tiger Mosquitoes (Sabay មូស​ខ្លា)​   បាន​បង្កើន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ដូចគ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ Playoffs ជើង​ទី​១។

 

 

ក្រុម​កំពូល​តារាង​កាល​ពី​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ Davies Paints និង​ ក្រុម​លេខ​៨​ CCPL Warriors ជា​គូ​បើក​ឆាក​មុន​គេ​នៅ​ម៉ោង​២​រសៀល​ម្សិល​មិញ។ Davies Paints នៅ​តែ​មាន​ប្រៀប​ដដែល​ក្នុង​ការ​ប្រកួត​នេះ​ ពីព្រោះ​តែ​បី​វគ្គ​ដំបូង​ Davies Paints នាំ​មុខ​ឆ្ងាយ​ លើក​លែង​តែ​វគ្គ​ទី​៤​ ទើប​ពិន្ទុ​ប្រដេញ​គ្នា។ លទ្ធផល​ចុង​ក្រោយ​​ Davies Paints ៨៤-៦៩​ CCPL Warriors។

 

 

ដោយ​ឡែក​ Sabay មូស​ខ្លា​ ឯណោះ​វិញ​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​សា​ជា​ថ្មី​ ក្រោយ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ Emperors ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត​ ៥៩​ ទល់​នឹង​ ៥៧។ គូ​នេះ​ជា​ការ​ប្រកួត​មួយ​ដ៏​តាន​តឹង​ ពីព្រោះ​តែ​ពិន្ទុ​របស់​ក្រុម​ទាំង​ពីរ​ប្រដេញ​គ្នា​ទៅ​វិញ​ទៅ​មក​​ ដោយ​ពីរ​វគ្គ​ដំបូង​ Sabay មូស​ខ្លា​ ជា​អ្នក​នាំ​មុខ​ ប៉ុន្តែ​ពីរ​វគ្គ​ចុង​ក្រោយ​ Emperors ជា​អ្នក​នាំ​មុខ​វិញ​ម្ដង។

 

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​វិញ​មាន​ពីរ​គូ​ទៀត​គឺ​៖

Pate 310 vs Smart Dragons

Mekong Tigers vs Extra Joss Fighters

 

សកម្មភាព​ប្រកួត​កាល​ពី​ម្សិល​មិញ​៖

 

 

អត្ថបទ៖ អៀង សូទ្រី