មូល​ហេតុ​មួយ​ចំនួន​ដែល​​អ្នក​មិន​គួរ​ប្រើ​ប្រភេទ​កំពូល​រថយន្ត​

  • 2016-04-17 14:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​តែង​តែ​មាន​បំណង​ប្រាថ្នា​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​បណ្ដា​ប្រភេទ​កំពូល​រថយន្ត​ដូច​ជា​ ​Lamborghini​ ​និង​ ​Ferrari​ ​ដែល​មាន​រូបរាង​គូរ​ឲ្យ​ទាក់​ទាញ​ ​រួម​ផ្សំ​ជា​មួយ​នូវ​កម្លាំង​ម៉ាស៊ីន​មហា​ខ្លាំង​របស់​ពួក​វា​។​ ​ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​មិន​ទាន់​បាន​ដឹង​ទេ​ថា​ ​ប្រសិន​បើ​អ្នក​ប្រើប្រាស់​នូវ​ប្រភេទ​កំពូល​រថយន្ត​ទាំង​នោះ​គឺ​វា​អាច​នាំ​ឲ្យ​អ្នក​ប្រឈម​មួយ​ចំនួន​ដូច​ជា​៖​

 

  ១. ​ប្រើ​បាន​តែ​នៅ​លើ​ផ្លូវ​ដែល​រៀប​ស្មើ​។ ព្រោះ​ពួក​វា​ត្រូវ​បាន​គេ​រចនា​មក​ ​ឲ្យ​មាន​រាង​ទាប​ ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​វា​អាច​រត់​បាន​លឿន​ ​និង​មិន​ចាញ់​ខ្យល់។​  
  ២. ​ម៉ាស៊ីន​ខ្លាំង​ ​តែ​មិន​អាច​ប្រើ​អស់​ល្បឿន​។ សម្រាប់​បណ្ដា​កំពូល​រថយន្ត​នានា​ ​គឺ​អាច​រត់​បាន​ដល់​ល្បឿន​រាប់​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ប៉ុន្តែ​ជា​ទូទៅ​គឺ​មិន​មាន​អ្នក​បើកបរ​ណា​អាច​ប្រើ​ល្បឿន​នេះ​នូវ​លើ​ផ្លូវ​សាធារណៈ​បាន​នោះ​ទេ​ ​ព្រោះ​វា​ខុស​ពី​ច្បាប់​ ​និង​កត្តា​ចរាចរណ៍​។  
  ៣. ​ពិបាក​រក​គ្រឿង​បន្លាស់​ ​ហើយ​បើ​ខូច​ ​តម្លៃ​ជួស​ជុល​អាច​ប្រហែល​ទិញ​ថ្មី​។ ព្រោះ​សម្រាប់​កំពូល​រថយន្ត​ភាគ​ច្រើន​ជា​ផលិត​ផល​មាន​កំណត់​ ​ដូច​នេះ​ហើយ​រាល់​គ្រឿង​បន្លាស់​របស់​ពួក​វា​គឺ​ពិបាក​ក្នុង​ការ​ទិញ​មក​ជំនួស​ ​ដោយ​ពេល​ខ្លះ​ត្រូវ​កុម្ម៉ង់​ផ្ទាល់​ពី​រោង​ចក្រ​ផង​ដែរ​។​  
  ៤. ​មិន​បាន​ផ្ដល់​ផាសុកភាព​គ្រប់​គ្រាន់​ដល់​អ្នក​បើក​បរ​ ​និង​អ្នក​រួម​ដំណើរ​។ ដោយ​សារ​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​សម្រាប់​តែ​ការ​បើកបរ​ដែល​មាន​ល្បឿន​លឿន​តែ​ប៉ុណ្ណោះ​។​  
  អាន​បន្ត​ ​៖​  ទូរសព្ទ​ស៊េរី​ថ្មី រាង​ស្អាត ល្បឿន​លឿន មាន finger print​ តម្លៃ​ត្រឹម​១៦៥​ដុល្លារ ​នៅ​ខ្មែរ   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​businessinsider
អត្ថបទថ្មី