ខ្សែដៃវៃឆ្លាត ជួយរំញោចឲ្យឆាប់ក្រោកពីដំណេក
- 2016-04-22 16:07:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែដៃវៃឆ្លាត ជួយរំញោចឲ្យឆាប់ក្រោកពីដំណេក
ចន្លោះមិនឃើញ
រឿងមិនចង់ក្រោកពីដំណេកគឺជារឿងដែលមនុស្សភាគច្រើនតែងជួបប្រទះ។ តែនៅពេលនេះបញ្ហាមិនចង់ក្រោកពីដំណេកគឺលែងមានទៀតហើយ ក្រោយមានក្រុមហ៊ុនមួយបានផលិតខ្សែដៃវ័យឆ្លាតមួយប្រភេទ ដែលអាចជួយរំញោចឲ្យអ្នកក្រោកពីដំណេកបានយ៉ាងមានប្រសិទ្ធភាព។
ខ្សែដៃប្រភេទនេះមានម៉ាក Pavlok ដែលវាមានផ្ទុកនូវចរន្តអគ្គិសនីក្នុងកម្រិតមួយដែលអាចរំញោចមនុស្សឲ្យភ្ញាក់ តែគ្មានគ្រោះថ្នាក់នោះទេ។ លើសពីនេះអ្នកប្រើប្រាស់ក៏អាចកំណត់ថាពេលណាដែលអនុញ្ញាតឲ្យវារំញោចដាស់បានយ៉ាងងាយស្រួល។
Pavlok កំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកឧបត្ថម្ភនៅឡើយ។ ប៉ុន្តែខាងក្រុមអ្នកផលិតបានអះអាងថា Pavlok នឹងចាប់ផ្ដើមចេញលក់នាខែកញ្ញា ឆ្នាំ២០១៦ ជាមួយតម្លៃ ៩៩ដុល្លារ៕
អានបន្ត ៖ កម្មវិធីស្ដាប់ចម្រៀងខ្មែរលើ iPhone មានមុខងារឲ្យ Download ស្រាប់មិនបាច់ពិបាកបញ្ចូល
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ entrepreneur