កម្ពុជា​រក​ឃើញ​អ្នកឈ្នះ ទៅ​ប្រកួត នៅ​តៃវ៉ាន់​ហើយ

  • 2016-04-25 16:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ប្រកួត​ប្រជែងយ៉ាង​ស្វិតស្វាញ ក្នុង​ពានរង្វាន់​វោហាសព្ទ​ជា​សាធារណៈ និង​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៦ ម្សិលមិញ យុវជន ភួង សុដានីត មក​ពី​សាលា​ហ្សាម៉ាន់ បានទទួល​ជយលាភីពានរង្វាន់ «​វោហាសព្ទ​ជា​សាធារណៈ» ខណៈ​ក្រុម​និស្សិត​ច្បាប់​ មក​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​ ទទួល​បាន​​ជយលាភី​ «​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម»។

 

 

ជយលាភី​​​ទាំង​ពីរ​ផ្នែក​ខាងលើ គឺ​ជា​បេក្ខជន​តំណាង​ឱ្យ​កម្ពុជា ដែល​នឹង​ទៅ​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​នៅ​តៃវ៉ាន់​ ថ្ងៃ​ទី ០៣ មិថុនា ឆ្នាំ​ ២០១៦។ នេះ​ជា​ការ​លើកឡើង​របស់​លោកស្រី លឹម មូលីរស្មី ប្រធាន​សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ចតុមុខ និង​ជាអ្នក​រៀបចំ​កម្មវិធី​។

 

"បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​ថ្ងៃ​នេះ នឹង​ទទួល​បាន​ការ​ណែនាំ​បន្ថែម ពី​អ្នកជំនាញ​របស់យើង ដើម្បី​ឱ្យ​ពួកគាត់ត្រៀម​លក្ខណៈ ​សម្រាប់​ការ​ប្រកួត​នៅ​ថ្នាក់​តំបន់"។

 

លោក ប៉ិច ប៉ូឡែន ដែល​ជា​ប្រធាន​សភា​យុវ​ពាណិជ្ជករ​ជាតិ​អន្តរជាតិ​​កម្ពុជា បាន​សម្ដែង​ក្ដី​រីករាយ នៅ​ពេល​​មាន​បេក្ខជនចូលរួម​ច្រើន​ជាង​មុន ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ទាំង​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស។

 

ក្រុមជ័យលាភី អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម

 

ក្នុង​កម្មវិធី​មួយ​ឆ្នាំ​មាន​ម្ដង​នេះ មាន​អ្នក​ចូលរួម​ច្រើន​កុះករ​ប្រហែល ២០០០ នាក់ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត ហើយ​ស្ថាប័ន​អប់រំ​ដែល​​ប្រកួត​មាន សាកលវិទ្យាល័យ​ ភូមិន្ទ​​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​ ហ្សាម៉ាន់ អាស៊ី​អឺរ៉ុប ភ្នំពេញ​អន្តជាតិ បញ្ញា​សាស្ត្រ ប៊ែលធី CamEd ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិក​កាំង។

 

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ យុវតី តារា រត្ន ដែល​ជា​បេក្ខជន​ប្រកួតប្រជែង ​ផ្នែក​វោហាសព្ទ​ជា​សាធារណៈ​តំណាង​ឱ្យ​កម្ពុជា បាន​ទទួល​ជយលាភី​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ទីក្រុង​កាណាហ្សាវ៉ាក ប្រទេស​ជប៉ុន៕

 

ស្ត្រី​​​​​គ្រប់គ្រង​ក្រុមហ៊ុន​ មិន​បាន​ល្អ​ដូច​បុរស?

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបទូរសព្ទដៃ

អត្ថបទថ្មី