កម្មវិធី មុខរបរខ្ញុំ របស់ PNN ឈានដល់វគ្គជម្រុះបេក្ខជនជាលើកទី៤
- 2016-04-25 18:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី មុខរបរខ្ញុំ របស់ PNN ឈានដល់វគ្គជម្រុះបេក្ខជនជាលើកទី៤
ចន្លោះមិនឃើញ
មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនទី៤ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រោយពីត្រូវបេក្ខជនរួមក្រុម និងគណៈកម្មការលោក ទេព រិន្ទដារ៉ូ បោះឆ្នោតទម្លាក់។
គុណ ពៅណា វ័យ ២៤ ឆ្នាំ មកពីភ្នំពេញ ត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី ព្រោះគាត់បានធ្វើឲ្យមិត្តរួមក្រុមមានភាពភ្ញាក់ផ្អើលចំពោះការបង្ហោះវីដេអូនិយាយមិនល្អពីសមាជិកក្នុងក្រុមក្នុងគណនីហ្វេសប៊ុក។
"ខ្ញុំពិតជាមានការសោកស្តាយដែលបេក្ខជន គុណ ពៅណា ត្រូវបានជម្រុះក្នុងសប្ដាហ៍នេះ តែដោយសារទង្វើរបស់គាត់ គាត់ពិតជាស័ក្ដិសមនឹងត្រូវជម្រុះ”។ នេះសំដីរបស់បេក្ខជន K One លើកឡើង។
គុណ ពៅណា បាននិយាយរៀបរាប់ទៅកាន់មិត្តរួមក្រុម “ខ្ញុំពិតជាសោកស្តាយដែលធ្វើទង្វើបែបនេះ វាពិតជាមិនស័ក្ដិសម ប៉ុន្តែខ្ញុំធ្វើបែបនេះ ក៏ព្រោះខ្ញុំពិតជាមិនសប្បាយចិត្ត”។
មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយនៃម៉ោងមាសរបស់ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋាន។ កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។
កាលពី២សប្ដាហ៍មុន បេក្ខជនបានប្រឈមនឹងការប្រកួតប្រជែងជាច្រើន។ ពួកគេបានធ្វើការជាមួយគ្នាដើម្បីរៀបចំភោជនីយដ្ឋាន។ ពួកគេក៏បានប្រកួតប្រជែងគ្នាផងដែរដើម្បីទទួលបានទឹកប្រាក់៥ពាន់ដុល្លារ។ ពេលនេះបេក្ខជនស្ទើរតែត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការភោជនីយដ្ឋានរបស់ពួកគេហើយ។
សប្តាហ៍ក្រោយ បេក្ខជនម្នាក់នឹងត្រូវបោះឆ្នោតទម្លាក់ចេញពីកម្មវិធីទៀត។ ខណៈបេក្ខជនកាន់តែច្រើនត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី បេក្ខជនដែលនៅសល់នឹងគ្រប់គ្រងហាងដោយខ្លួនឯងដោយជួលបុគ្គលិក ឬផ្លាស់ប្ដូរអាជីវកម្ម។
សូមតាមដានបន្ថែមកម្មវិធី មុខរបរខ្ញុំ តាមរយៈហ្វេសប៊ុក PNN-My Place និងឈុតខ្លីក្នុងកម្មវិធី មុខរបរខ្ញុំ ក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ពាណិជ្ជកម្ម