តន្ត្រីស្រាបៀរ លីអូ មកដល់សៀមរាប ជាមួយរង្វាន់ធំៗជាច្រើន
- 2016-05-05 16:08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តន្ត្រីស្រាបៀរ លីអូ មកដល់សៀមរាប ជាមួយរង្វាន់ធំៗជាច្រើន
ចន្លោះមិនឃើញ
បន្ទាប់ពីការប្រគំតន្ត្រីនៅតាមបណ្តាខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសរួចមក ស្រាបៀរ លីអូ បានមកដល់ចុងកៅស៊ូ ខេត្តសៀមរាប ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ព្រមទាំងមានវត្តមានកំពូលតារាល្បីៗ ដូចជា អ្នកនាង ពេជ្រ សុភា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ និងតារាហង្សមាសជាច្រើនរូបទៀត ដែលផ្តល់ជូនការសម្ដែង និងក្បាច់រាំទាក់ទាញទស្សនិកជនជាច្រើនឲ្យសប្បាយហ៊ោកញ្ជ្រៀវ ច្រៀងរាំទៅតាមតារាចម្រៀង។
ក្នុងឱកាសនោះដែរ ស្រាបៀរ លីអូ ក៏បានប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ពីកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ជាច្រើនរូបនៅលើឆាកប្រគំតន្ត្រី ដូចដែលធ្លាប់បានធ្វើកន្លងមកនៅទីក្រុងភ្នំពេញ និងខេត្តបាត់ដំបង។
អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេសរហូតដល់ដំណាច់ឆ្នាំ២០១៦ នេះ ដោយគ្រាន់តែគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ ទូរទស្សន៍ ទូរសព្ទ iPhone រង្វាន់ជាសាច់ប្រាក់ និងរង្វាន់ស្រាបៀរ លីអូ ជាច្រើនរង្វាន់ទៀត៕
អត្ថបទ៖ ពាណិជ្ជកម្ម